អូស្ត្រាលីព្រមានពីភ្លៀងធ្លាក់ខ្លាំង ក្រោយទឹកជំនន់គំហុកភ្លាមៗហូរនាំយករថយន្តចូលសមុទ្រ និងចំហេះព្រៃ នៅរដ្ឋ Victoria

2026/01/17 01:14:04 am        79

ទីភ្នាក់ងារគ្រាអាសន្នរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ (ទី១៦ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ប្រជាជនឲ្យត្រៀមខ្លួន សម្រាប់ការមានភ្លៀងធ្លាក់ខ្លាំងភ្លាមៗ និងចំហេះព្រៃដ៏គ្រោះថ្នាក់ នៅភាគខាងកើតនៃប្រទេស បន្ទាប់ពីទឹកជំនន់គំហុកភ្លាមៗ បានហូរនាំយករថយន្តចូលសមុទ្រ។

ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃព្រហស្បតិ៍ បានបណ្តាលឲ្យមានទឹកជំនន់ហូរកាត់តំបន់មួយចំនួននៃរដ្ឋ Victoria ភាគខាងកើត ដែលនៅតែកំពុងទប់ទល់នឹងចំហេះព្រៃធំៗចំនួន ១០។ រូបភាពជារូបថត និងវីដេអូ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យឃើញរថយន្ត ១គ្រឿងលិចអណ្ដែតៗនៅក្នុងទឹកល្អក់ ខណៈដែលវាត្រូវបានហូរនាំយកទៅតាមបណ្ដោយទន្លេ Wye River នៅភាគនិរតីនៃទីក្រុង Melbourne។

ចំណែករថយន្ត ២គ្រឿងទៀត ត្រូវបានឃើញនៅតែលិចផ្នែកខ្លះដោយរលកទឹកសមុទ្រ នាថ្ងៃសុក្រនេះ ដោយមានចម្ងាយ ២-៣ជំហានពីឆ្នេរខ្សាច់។ សេវាឧតុនិយមរដ្ឋ បានឲ្យដឹងថា កម្រិតទឹកច្រើនបំផុត នៅមូលដ្ឋាន ១៨៦មីលីម៉ែត្រ បានធ្លាក់នៅតំបន់មួយ ក្នុងរយៈពេល ២៤ម៉ោង ដល់ត្រឹមព្រឹកថ្ងៃសុក្រនេះ។

ស្នងការគ្រប់គ្រងគ្រោះអាសន្ន លោក Tim Wiebusch បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងបានឃើញរលកកម្ដៅក្ដៅខ្លាំងឡើងៗ ចំហេះព្រៃដ៏មហន្តរាយ ហើយឥឡូវនេះ ទឹកជំនន់ដ៏ធំយ៉ាងគំហុកភ្លាមៗ នៅភាគនិរតីនៃរដ្ឋនេះ។ វាពិតជាចាំបាច់ណាស់ ក្នុងការរំលឹកឲ្យទាន់ពេលវេលា ដែលថា សហគមន៍ត្រូវត្រៀមខ្លួនសម្រាប់គ្រោះអាសន្នគ្រប់ប្រភេទ»។

មន្ត្រីបានឲ្យដឹងថា ទឹកជំនន់គំហុកភ្លាមៗនេះ បានកាត់ផ្តាច់ផ្លូវ Great Ocean Road របស់រដ្ឋនេះ ហើយបានបង្ខំឲ្យមនុស្សរហូតដល់ ៣០០នាក់ចាកចេញ ហើយបានបញ្ជាក់ថា ពួកគេភាគច្រើន កំពុងវិស្សមកាលនៅជំរំរថយន្ត។ មន្ត្រីបានបន្ថែមថា កុមារម្នាក់បានរងរបួស ហើយត្រូវបានដឹកតាមយន្តហោះទៅកាន់មន្ទីរពេទ្យ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        84
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        73
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm