កំហឹង​ផ្ទុះឡើង​ក្នុង​ពេល​រុស្ស៊ី​វាយប្រហារ​លើ​មន្ទីរពេទ្យ​កុមារ ខណៈ​ជន​ស៊ីវិល​ស្លាប់​កាន់​តែ​ច្រើន​

2022/03/10 05:50:08 pm        653

​អ៊ុយក្រែន៖ ការវាយប្រហារ​តាម​អាកាស​ពី​ប្រទេស​រុស្ស៊ី​លើ​មន្ទីរពេទ្យ​កុមារ​មួយ​នៅក្នុង​ទីក្រុង Mariupol ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយ​ក្រែ​នបាន​បណ្ដាល​ឲ្យ​មនុស្ស ​១៧​នាក់​រង​របួស​កាលពី​ថ្ងៃ​ពុធ ជា​ការ​វាយប្រហារ​ចុងក្រោយ​បំផុត​លើ​ជន​ស៊ីវិល ខណៈ​ដែល​វិមាន​ក្រឹម​ឡាំង​នៅតែ​បន្ត​ការ​វាយ​រុល​ទៅ​មុខ​លើ​អ៊ុយ​ក្រែ​ន​។

​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodomyr Zelenskyy បាន​និយាយ​ថា ​ទាហាន​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​លើ​មន្ទីរពេទ្យ​កុមារ​។ លោក​បាន​ហៅ​ការវាយប្រហារ​នេះ​ថាជា​អំពើ​ឃោរឃៅ​ ហើយ​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​កប់​នៅ​ក្រោម​គំនរ​ថ្ម​បែកបាក់​។ ​លោក​ Volodymyr Zelenskyy បាន​និយាយ​ថា ពួកគេ​ចង់​ឲ្យ​យើង​មាន​អារម្មណ៍​ដូចជា​សត្វ​ធាតុ ព្រោះ​ពួកគេ​បាន​បិទ​ទីក្រុង​របស់​យើង ទីក្រុង​ធំៗ​បំផុត​របស់​យើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ត្រូវ​បាន​បិទ ព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​យើង​ទទួល​បាន​អាហារ និង​ទឹក​កាលពី​ម្សិលមិញ ឧទាហរណ៍​កុមារ​ជាដើម ​ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​បាន​ដឹង ​ឬអត់​ទេ​ថា ​មាន​កុមារ​ជាច្រើន​នៅ​ក្នុង​ទីក្រុង Mariupol បាន​ស្លាប់​។ ​ខ្ញុំ​មិន​ដឹង​ថា ​តើ​លោក Putin នឹង​ប្រាប់​រឿង​នេះ​ដល់​ពិភពលោក​យ៉ាង​ណា​ទេ​។​

​លោក​បាន​ព្រមាន​ថា មនុស្ស​រាប់​លាន​នាក់​អាច​នឹង​ស្លាប់​ លុះ​ត្រា​តែ​មាន​អន្តរាគមន៍​ពី​សម្ព័ន្ធ​ណា​តូ​ក្នុង​ការ​បង្កើត​តំបន់​ហាម​ហោះហើរ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​តាម​អាកាស​ដែល​នៅតែ​បន្ត​របស់​រុស្ស៊ី​។ ​ការវាយប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង ​ពី​ក្រុម​គាំទ្រ​ជនភៀសខ្លួន ​និងជំនួយ​មនុស្សធម៌​។ អ្នក​រង​របួស​ទាំងនោះ​នៅ​ក្នុង​ការវាយប្រហារ​លើ​មន្ទីរពេទ្យ​នេះ គឺជា​ជន​ស៊ីវិល​រង​គ្រោះ​ចុងក្រោយ​បំផុត​ក្នុង​សង្គ្រាមដែល​បាន​បណ្ដាល​ឲ្យ​ជន​ស៊ីវិល​ស្លាប់ ឬ​រង​របួស​ជាង ១,០០០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        387
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm