គណៈអភិបាលខេត្តឧត្ដរមានជ័យ ប្រជុំវាយតម្លៃសុវត្ថិភាព ដើម្បីទទួលពលរដ្ឋសង្កាត់អូរស្មាច់ ត្រឡប់មកលំនៅឋានវិញ

2026/01/16 07:54:33 pm        171

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការគិតគូរខ្ពស់ពីសុខុមាលភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋជាចម្បង ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃស្ថានភាពជាក់ស្ដែង និងរៀបចំផែនការផ្ដល់សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ ដែលបានជម្លៀសខ្លួនបណ្ដោះអាសន្ន ឱ្យត្រឡប់មករស់នៅគេហដ្ឋានវិញដោយភាពកក់ក្ដៅ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានធ្វើការពិភាក្សាដោះស្រាយយ៉ាងហ្មត់ចត់ជាមួយមន្ត្រីជំនាញ ពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ ដើម្បីធានាថាគ្រប់ច្រកល្ហកក្នុងសង្កាត់អូរស្មាច់ ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព គ្មានការរំខាន ឬហានិភ័យណាមួយកើតឡើងជាថ្មី ជាពិសេសពិនិត្យមើលស្ថានភាពផ្ទះសំបែង និងការផ្គត់ផ្គង់ទឹក-អគ្គិសនី ដើម្បីឱ្យការរស់នៅឡើងវិញរបស់ពលរដ្ឋមានភាពងាយស្រួល និងការត្រៀមលក្ខណៈផ្នែកវេជ្ជសាស្ត្រ ការបង្ការនានា ប្រសិនបើមានតម្រូវការចាំបាច់ក្នុងអំឡុងពេលពលរដ្ឋត្រឡប់មកវិញផងដែរ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ ត្រូវឈរជើងប្រចាំការ ២៤/២៤ម៉ោង ដើម្បីការពារសន្តិសុខជូនបងប្អូន។ ចំពោះបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គឺជាបន្ទុកដែលអាជ្ញាធរត្រូវដោះស្រាយភ្លាមៗ ដោយមិនត្រូវទុកឱ្យបងប្អូនមានអារម្មណ៍ភ័យខ្លាច ឬឯកោឡើយ"។

គួរបញ្ជាក់ផងដែរថា ការសម្រេចឱ្យប្រជាពលរដ្ឋត្រឡប់មកលំនៅឋានវិញនេះ នឹងត្រូវធ្វើឡើងជាជំហានៗ ដើម្បីធានាថាមិនមានការគំរាមកំហែងណាមួយដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋឡើយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am