សម្រាប់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១១ និងឯកឧត្តមបណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចូលរួមស្តាប់ឱវាទសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រះប្រធានថេរសភានៃព្រះពុទ្ធសាសនា ពីពាក្យថា ស្រឡាញ់ជាតិ ត្រូវមានបញ្ញា ហើយក្នុងនាមជាយុវជន ត្រូវតែមានបញ្ញាទើបអាចជួយប្រទេសជាតិបាន។
មានសង្ឃដីកាដល់ប្រតិភូយុវជនោះជំរំជាសកលលើកទី១១ នៅជើងភ្នំគូលែន និងឯកឧត្តម បណ្ឌិសភាចារ្យ ហង់ ជួនណារ៉ុន សម្តេចព្រះព្រហ្មរតនមុនី ពិន សែម មានសង្ឃដីកាថា ដើម្បីស្រឡាញ់ប្រទេសជាតិបាន លុះត្រាយុវជនម្នាក់ៗ ត្រូវមានបញ្ញាជ្រៅជ្រះ ព្រោះបញ្ញាជាពន្លឺបង្ហាញផ្លូវជីវិតសម្រាប់ថ្ងៃអនាគត ហើយប្រទេសជាតិមួយដែលអាចរីកចម្រើន និងមានសុខសន្តិភាព លុះត្រាប្រជាជនមានបញ្ញា ហើយបញ្ញានេះសំខាន់ណាស់ ដូចនេះសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ស្នើឱ្យយុវជនទំាងអស់ ត្រូវខិតខំរៀនសូត្រឱ្យក្លាយជាបណ្ឌិត ដែលមានបញ្ញាជួយបម្រើប្រទេសជាតិ ហើយកាលណាមានបញ្ញា នឹងមិនមានសត្រូវណាមកមាក់ងាយឡើយ ក្នុងនោះត្រូវតែចេះរួបរួមសាមគ្គីគ្នា ដូចជាក់ស្តែងកាលពីកន្លងមកនៅពេលប្រទេសថៃ ឈ្លានពានប្រទេសកម្ពុជា ឃើញប្រជាជន យុវជន ព្រះសង្ឃ និងប្រជាជាតិខ្មែរចេះរួបរួមសាមគ្គីគ្នាល្អណាស់ ការរួបរួមសាមគ្គីគ្នា មិនមានសត្រូវឯណាមកបំផ្លាញប្រទេសជាតិយើងបានឡើយ ត្រូវរួបរួមគ្នាឱ្យក្លាយជាកូនខ្មែរតែមួយ៕
សូមបញ្ជាក់ថា សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០ ហើយកម្មវិធីបោះជំរំនេះ នឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី១៧ មករា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា រួមនឹងអន្តរក្រសួង៕









