តំបន់ចាយប្រាក់អឺរ៉ូ មានអតិរេកពាណិជ្ជកម្ម ១១,៥ពាន់លានដុល្លារ នៅខែវិច្ឆិកាឆ្នាំមុន

2026/01/17 03:38:41 am        100

ការិយាល័យស្ថិតិ Eurostat របស់អឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី១៥ ខែមករា ឆ្នាំ២០២៦) បានឲ្យដឹងថា តំបន់ចាយប្រាក់អឺរ៉ូ បានមានអតិរេកពាណិជ្ជកម្មបរទេសចំនួន ៩,៩ពាន់លានអឺរ៉ូ (១១,៥ ពាន់លានដុល្លារ) នៅក្នុងខែវិច្ឆិកាឆ្នាំមុន។

ទិន្នន័យនោះបានបង្ហាញថា តួលេខនេះបានធ្លាក់ចុះ ៥,៥ពាន់លានអឺរ៉ូ បើធៀបនឹងខែមុននោះ។ ទីផ្សារបានរំពឹងថា អតិរេកនឹងមានចំនួន ១៤,៨ពាន់លានអឺរ៉ូ នាខែវិច្ឆិកានោះ។ ការនាំចេញរបស់តំបន់ចាយប្រាក់អឺរ៉ូទៅកាន់ពិភពលោក បានធ្លាក់ចុះ ៣,៤ភាគរយ បើធៀបនឹងឆ្នាំមុន នៅក្នុងខែវិច្ឆិកា ដោយថយចុះមកត្រឹម ២៤០,២ពាន់លានអឺរ៉ូ ខណៈដែលការនាំចូលបានធ្លាក់ចុះ ១,៣ភាគរយ ពោលគឺមកត្រឹម ២៣០,៣ពាន់លានអឺរ៉ូ។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប(EU) បានមានអតិរេកពាណិជ្ជកម្មបរទេសចំនួន ៨,១ពាន់លានអឺរ៉ូ នៅក្នុងខែវិច្ឆិកាឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាទីតាំងនាំចេញច្រើនជាងគេបំផុតរបស់ EU ដោយមានទំហំ ៣៧,៤ពាន់លានអឺរ៉ូ ដោយធ្លាក់ចុះ ២០,៣ភាគរយ បើធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។

ហើយសម្រាប់ការនាំចេញរបស់ EU ទៅកាន់ប្រទេសចិន ទំហំបានធ្លាក់ចុះ ១,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន ដោយថយមកនៅត្រឹម ១៦,៤ពាន់លានអឺរ៉ូ ហើយការនាំចេញទៅកាន់ចក្រភពអង់គ្លេស បានធ្លាក់ចុះ ៦ភាគរយ ពោលគឺមកនៅត្រឹម ២៨,៤ពាន់លានអឺរ៉ូ។

ចិន គឺជាប្រទេសនាំចូលធំជាងគេទៅកាន់ EU ក្នុងខែវិច្ឆិកាឆ្នាំមុន ដោយមានទំហំ ៤៨,៧ពាន់លានអឺរ៉ូ ពោលគឺកើនឡើង ៣,៨ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលការនាំចូលពីសហរដ្ឋអាមេរិក បានធ្លាក់ចុះ ៧,១ភាគរយ ដោយមកនៅត្រឹមតែ ២៦,៧ពាន់លានអឺរ៉ូ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm