រុស្ស៊ី៖ រុស្ស៊ីពេលនេះក្លាយជាប្រទេសដែលរងទណ្ឌកម្មធ្ងន់ធ្ងរជាងគេបំផុតលើពិភពលោក បន្ទាប់ពីបណ្ដាប្រទេសផ្សេងទៀតបានឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្មានហេតុផលលើអ៊ុយក្រែនដោយការដាក់ទណ្ឌកម្ម។ យោងតាម Castellum.AI dashboard ដែលតាមដានការដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រទេសរុស្ស៊ីបានប្រឈមនឹងទណ្ឌកម្មថ្មីចំនួន 2,778ករណីត្រឹមរយៈពេលមិនដល់ ២សប្ដាហ៍ផង។

ប្រទេសរុស្ស៊ីប្រឈមការដាក់ទណ្ឌកម្មចំនួន 2,754ករណីមុនថ្ងៃទី២២ ខែកុម្ភៈដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសជាប់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតទី២ លើពិភពលោកបន្ទាប់ពីអ៊ីរ៉ង់។ ប៉ុន្តែចាប់តាំងពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ជាឲ្យទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើតកាលពីថ្ងៃទី២១ ខែកុម្ភៈ ទណ្ឌកម្មលើរុស្ស៊ីបានឡើងដល់ 5,532ករណី។ យោងតាមសារព័ត៌មាន Bloomberg បើប្រៀបធៀបទៅនឹងអ៊ីរ៉ង់ អ៊ីរ៉ង់បានប្រឈមទណ្ឌកម្មចំនួន 3,616ករណីដោយសារកម្មវិធីនុយក្លេអ៊ែរ និងការគាំទ្រភេរវនិយម។

ប្រទេសស៊ីរី និងកូរ៉េខាងជើងឈរនៅបន្ទាប់ពីអ៊ីរ៉ង់ ដោយស៊ីរីត្រូវបានគ្រប់ដណ្ដប់ដោយទណ្ឌកម្មចំនួន 2,608ករណី ហើយកូរ៉េខាងជើងរួបរឹតដោយទណ្ឌកម្មចំនួន 2,077ករណី។ ការសម្រុកដាក់ទណ្ឌកម្មនេះមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចដែលបានបង្ហាញពីការរួបរួមគ្នាដ៏រឹងមាំ ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Putin បាននិយាយកាលពីចុងសប្ដាហ៍មុនថា ទណ្ឌកម្មទាំងនោះប្រៀបបានទៅនឹងការប្រកាសសង្គ្រាមអញ្ចឹង៕
អត្ថបទ៖ សុខមាន