ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្សច្រើននាក់ ខណៈគណៈកម្មាធិការគ្រប់គ្រងហ្កាហ្សាជួបប្រជុំនៅក្រុងគែរ

2026/01/17 07:10:19 pm        179

ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅតំបន់ហ្កាហ្សា ដែលជាការរំលោភបំពានចុងក្រោយនៃបទឈប់បាញ់ដ៏ផុយស្រួយរបស់ខ្លួនជាមួយក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសពីការចាប់ផ្តើមដំណាក់កាលទីពីរនៃផែនការរបស់លោកប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅក្នុងដែនដីដែលត្រូវបានហ៊ុមព័ទ្ធ។ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ក្មេងប្រុសអាយុ១៦ឆ្នាំ និងស្ត្រីចំណាស់ម្នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ ខណៈសមាជិកគណៈកម្មាធិការជំនាញប៉ាឡេស្ទីន នឹងអង្គុយពិភាក្សាជាលើកដំបូងនៅទីក្រុងគែរ ដើម្បីត្រៀមសម្រាប់ការដាក់ចេញដំណាក់កាលទីពីរនៃផែនការសន្តិភាព។ ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្មេងប្រុសអាយុ១៦ឆ្នាំនៅតំបន់ Beit Lahiya ភាគខាងជើងតំបន់ហ្កាហ្សា។ ទីភ្នាក់ងារនេះបាននិយាយថា ក្មេងប្រុសនោះបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបានបាញ់ចំក្បាលដោយកងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារនេះបានរាយការណ៍ពីការស្លាប់របស់ស្រ្តីអាយុ៦២ឆ្នាំម្នាក់ ដែលត្រូវបានសម្លាប់ដោយកងទ័ពបាញ់ចេញពីយានយន្តយោធានៅភាគខាងលិចទីក្រុង Khan Younis ខណៈកងទ័ពបានធ្វើប្រតិបត្តិការវាយកម្ទេចយ៉ាងទូលំទូលាយនៅភាគខាងត្បូងទីក្រុងនោះ។ ព័ត៌មាន Al Jazeera និយាយថា ក្មេងស្រីអាយុ១០ឆ្នាំត្រូវបានវាយប្រហារដោយគ្រាប់បែកទម្លាក់ដោយយានដ្រូនរបស់អ៊ីស្រាអែលនៅតំបន់ Beit Lahiya ដោយបានស្លាប់ភ្លាមៗបន្ទាប់ពីទៅដល់មន្ទីរពេទ្យ al-Shifa ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន១៥នាក់ត្រូវបានសម្លាប់ ដែលក្នុងនោះ៦នាក់នៅក្នុងការទម្លាក់គ្រាប់បែកលើលំនៅឋានពីរខ្នងក្នុងទីក្រុង Deir el-Balah ភាគកណ្តាល។ អ៊ីស្រាអែលបានប្រកាសថា ខ្លួនបានសម្លាប់លោក Muhammad al-Hawli មេបញ្ជាការនៅក្នុងកងពលតូច Qassam ជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងបាននិយាយថា ខ្លួនបានវាយប្រហារ «ភេរវករជាច្រើននាក់នៅទូទាំងតំបន់ហ្គាហ្សា»។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        29
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        51
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm