កម្មវិធីបោះជំរំជាសកលលើកទី១១ ត្រូវបានបិទបញ្ចប់ និង​មាន​បំណិន​ជីវិត​ជា​ច្រើន​សម្រាប់​យុវជន

2026/01/17 07:52:01 pm        323

សម្រាប់កម្មវិធីបោះជំរំយុវជនជាសកលលើកទី១១ឆ្នាំនេះ ដែលមានរយៈពេល៤ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ជាផ្លូវការហើយ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ក្នុងនោះបា​ន​ធ្វើ​ឱ្យ​យុវជន​បោះ​ជំរំ​ទទួល​បាន​បំណិន​ជីវិត​ជា​ច្រើន​ផងដែរ។

ថ្លែងក្នុងពិធីបិទជំរំយុវជនជាសកលលើកទី១១ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា «ការបោះជំរំ​យុវជន​ជា​សកល​» ​នេះ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្រោមការជួយឧបត្ថមគាំទ្រពី លោកអ្នកឧកញ៉ា​កិត្តិ​បណ្ឌិត ​ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា ដែលមាន​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព ជំរុញការយល់ដឹងអំពីវប្បធម៌ និងបណ្តុះបណ្តាល​យុវជន​ឱ្យ​ក្លាយ​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សា និងអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ​ឯកឧត្តម​លើក​ទឹក​ចិត្ត​ដល់​យុវជន​ឱ្យ​ខិត​ខំប្រឹងប្រែងឈ្វេងយល់ខ្លួនឯងឱ្យដឹងឬសគល់នៃបញ្ហាសង្គ្រាមកម្ពុជា.ថៃ និង​មាន​ឥទ្ធិពលយ៉ាងណាចំពោះយុវជនសម្រាប់ឆ្នាំ២០៣០ ហើយក្នុង​នាម​យុវជន​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ចូល​រួម​ការពារប្រទេសជាតិ ពិសេសពាក់ព័ន្ធនឹ​ង​ច្បាប់​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នេះ។

ចំណែក​លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសងអប់រំ​យុវជន និង​កីឡា​បានលើកឡើងថា ការបោះជំរំយុវជនជាសកលលើកទី១១ ធ្វើឡើងក្រោមប្រធានបទ «យុវជន និងការអប់រំនៅកម្ពុជាឆ្នាំ២០៣០» ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព ជំរុញ​ការ​យល់ដឹ​ង​អំពី​វប្បធម៌ និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និង​អភិរក្ស​បេតិកភណ្ឌវប្បធម៌ជាតិ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់​កិត្តិនាម​របស់​ព្រះរាជាណាចក្រកម្ពុជា។ លើកទឹកចិត្ត​ដល់​យុវជន​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិរក្ស​បេតិក​ភណ្ឌ ​និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​យុវជន​អំពី​សារៈ​សំខាន់​នៃ​ការ​ថែ​រក្សា​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ជាតិ ​ក្នុងនោះមានកម្មវិធីជាច្រើន ដូចជា ពិធីបើកជំរំ ការរៀនសូត្រពីជំនាញហិរញ្ញវត្ថុ ការ​សិក្សា​ពីដំ​ណើរស្វែងរកសន្តិភាពជូនជាតិ, សកម្មភាពមនុស្សធម៌ សម្អាតបរិស្ថាន ចែកសម្ភារ​សិក្សា​ដល់​សិស្សានុសិស្សនៅសាលាបឋមសិក្សាមេបុណ្យ, ស្តាប់ឱវាទរបស់ សម្តេចព្រះ​ព្រហ្មរ​តន​មុនី​ ពិន សែម ស្តីពី «យុវជន និងការអប់រំបែបការកសាងស្មារតីស្នេហាជាតិ,ការប្រារព្ធរាត្រីវប្បធម៌ ដើម្បី​ចូល​រួម​លើក​ស្ទួយ​អភិរក្ស​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​,​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​ពី​សហគមន៍​កសិកម្មទំនើប សសី និងការធ្វើបាឋកថាពិសេសពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន​រណារ៉ុន។

សូមបញ្ជាក់កម្មវិធីយុវជនជាសកលលើកទី១១» នេះ ស្ថិតក្នុងបរិបទដែលត្រូវបន្តអភិវឌ្ឍ និង​ជំរុញ​សមត្ថភាពយុវជន ឱ្យចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជាឆ្នាំ២០៣០ ដើម្បី​សម្រេច​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ក៏ដូចជាចូលរួមលើកស្ទួយការអប់រំ ផ្សព្វ​ផ្សាយ​ទេសចរណ៍ វប្បធម៌ អរិយធម៌របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ភាព​ប៉ិន​ប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm