ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងអំណរគុណចំពោះការគាំទ្ររបស់រុស្ស៊ីនៅ UN ក្នុងការសន្ទនាតាមទូរស័ព្ទ

2026/01/17 08:40:30 pm        354

ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃសុក្រ បានថ្លែងអំណរគុណដល់សមភាគីរុស្ស៊ីរបស់ខ្លួន គឺលោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin) ចំពោះការគាំទ្ររបស់រុស្ស៊ីនៅអង្គការសហប្រជាជាតិក្នុងការសន្ទនាតាមទូរស័ព្ទ។ នេះបើយោងតាមការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់លោកប្រធានាធិបតី បានលើកឡើងថា លោក Pezeshkian បានសរសើរជំហររបស់រុស្ស៊ី ក្នុងការគាំទ្រ «ភាពត្រឹមត្រូវ» របស់អ៊ីរ៉ង់នៅ UN និងអង្គការអន្តរជាតិផ្សេងទៀត ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តគោលនយោបាយក្នុងស្រុករបស់រដ្ឋបាលលោក គឺផ្អែកលើប្រជាជន ដែលពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីស្តាប់ការទាមទាររបស់ប្រជាជន និងកាត់បន្ថយបញ្ហាដែលបណ្តាលមកពីទណ្ឌកម្ម«ដ៏ឃោរឃៅ» ដែលដាក់លើប្រទេសនេះ។  

លោក Pezeshkian បានជម្រាបជូនលោក ពូទីន អំពីព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានបញ្ជាក់ពីតួនាទី និងអន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងរដ្ឋអឺរ៉ុបមួយចំនួន នៅក្នុងឧប្បត្តិហេតុទាំងនោះ។

ទន្ទឹមនឹងនេះ លោកប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់លើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ «ល្អណាស់»របស់ប្រទេសទាំងពីរលើវិស័យនានា ក្នុងនោះមានសេដ្ឋកិច្ច ការវិនិយោគ ការដឹកជញ្ជូន និងថាម  ពល។ លោកបានកត់សម្គាល់ថា គម្រោងសហប្រតិបត្តិការ កំពុងរីកចម្រើនយ៉ាងល្អ ហើយមិនមានបញ្ហាណាមួយត្រូវបានរាយការណ៍នោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm