លោក STOLTENBERG មិនច្រានចោលលទ្ធភាពដែលសហរដ្ឋអាមេរិកចាកចេញពី NATO ទេ

2026/01/17 09:45:20 pm        314

អតីតអគ្គលេខាធិការអង្គការណាតូ (កាន់តំណែងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៤) លោក Jens Stoltenberg មិនបានច្រានចោលថា សហរដ្ឋអាមេរិក អាចចាកចេញពីសម្ព័ន្ធភាពយោធានេះទេ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Der Spiegel ថា៖«គ្មានអ្វីដែលមិនអាចផ្លាស់ប្តូរបានទេ អ្វីៗអាចផ្លាស់ប្តូរបាន»។ លោក Stoltenberg បាននិយាយថា៖ខ្ញុំមិនអាចសន្យាថា សហរដ្ឋអាមេរិក នឹងនៅតែស្ថិតនៅក្នុងអង្គការណាតូបានទេ»។ អតីតអគ្គលេខាធិការរូបនេះ ជឿជាក់ថា ណាតូត្រូវតែចាត់វិធានការ ដើម្បីថែរក្សាសម្ព័ន្ធភាពយោធាអន្តរអាត្លង់ទិក «ដោយមិនគិតពីថាតើសហរដ្ឋអាមេរិកនៅតែជាសម្ព័ន្ធមិត្តសកម្ម នៅក្នុងអង្គការនេះឬអត់នោះទេ»។

ទាក់ទងនឹងស្ថានភាពជុំវិញកោះហ្គ្រីនលែន លោក Stoltenberg បានព្រមានកុំឲ្យមើលស្រាលផែនការរបស់ទីក្រុងវ៉ាស៊ីនតោន។ លោកបាននិយាយថា៖«ប្រសិនបើសហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់គ្រប់គ្រងហ្គ្រីនលែននោះ យើងត្រូវតែយកចិត្តទុកដាក់ចំពោះរឿងនេះ»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយម្តងហើយម្តងទៀតអំពីតម្រូវការសម្រាប់កោះហ្គ្រីនលែន ដើម្បីចូលរួមជាមួយសហរដ្ឋអាមេរិក។ សូម្បីតែក្នុងអាណត្តិដំបូងរបស់លោកក៏ដោយ លោកបានស្នើទិញកោះហ្គ្រីនលែន ហើយនៅក្នុងខែមីនា ឆ្នាំ ២០២៥ លោកបានបង្ហាញទំនុកចិត្តថា វាអាចត្រូវបានដាក់បញ្ចូលជាឧបសម្ព័ន្ធរបស់អាមេរិក។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបដិសេធការអះអាងទាំងនោះ ដោយសង្កត់ធ្ងន់ថា កោះនេះ គឺជាផ្នែកមួយនៃព្រះរាជាណាចក្រនេះ។

កោះហ្គ្រីនលែន គឺជាផ្នែកមួយនៃប្រទេសដាណឺម៉ាក ជាទឹកដីស្វយ័ត។ នៅឆ្នាំ ១៩៥១ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកូប៉េនហាក (Copenhagen) បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារហ្គ្រីនលែន បន្ថែមពីលើកាតព្វកិច្ចសម្ព័ន្ធភាពណាតូរបស់ពួកគេ។ ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានប្តេជ្ញាការពារកោះនេះ ពីការឈ្លានពានដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm