បណ្ណាល័យនិងជ្រុងតម្រង់ទិសវិជ្ជាជីវៈ នៅ​វិទ្យាល័យ​ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប បានបើកសម្ពោធជាផ្លូវការក្រោមជំនួយ​ពី​ដៃគូអភិវឌ្ឍន៍

2026/01/17 10:25:48 pm        263

ខេត្តកែប៖ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមករា ឆ្នាំ២០២៦ នេះ អង្គការស៊ីប៉ាបាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ជា​ផ្លូវការ​បណ្ណាល័យ និងជ្រុងតម្រង់ទិសវិជ្ជាជីវៈ និងពិព័រណ៍មគ្គុទ្ទេសក៏អាជីព និងការសិក្សា នៅ​វិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប ក្រោមជំនួយឧបត្ថម្ភថវិកាពីមូលនិធិគីណាល់ និង​ទីភ្នាក់​ងារបារាំងសម្រាប់​អភិវឌ្ឍន៍(AFD) និងភាពជាដៃគូជាមួយក្រសួងអប់រំយុវជន និង​កីឡា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធាន​មូល​និធិ​គី​ណាល់ និងជាប្រធានអគ្គនាយកក្រុមហ៊ុន PPM-Confirel លោកប្រធានមន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កែប លោកអគ្គនាយកអង្គការស៊ីប៉ា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​សរុប ៣០០​នាក់​។

បណ្តាល័យនេះ មានអត្ថន័យសំខាន់ណាស់ក្នុងការផ្តល់នូវធនធានអប់រំ សៀវភៅ និង​អភិវឌ្ឍ​ជំនាញ​នានា ​ដែលមានប្រយោជន៍សម្រាប់អនាគតរបស់សិស្សវិទ្យាល័យ ព្រមទាំ​ង​ជួយ​ពង្រឹង​ទស្សនៈ​នៃការ​សិក្សាយូរអង្វែងផងដែរ។

ក្រោយពិធីសម្ពោធគណៈអធិបតី ព្រមទាំងសិក្សានុសិស្សបានចូលរួមក្នុង ពិព័រណ៍​មគ្គុទ្ទេសក៍​អាជីព​ និងការសិក្សា ដែលមាន​សារៈ​សំខាន់​ក្នុង​ការ​ជួយ​ដល់​សិស្សា​វិទ្យាល័យ​ស្វែង​យល់​អំពី​អាជីព ​និងការសិក្សានាពេលអនាគត ដើម្បីឱ្យពួកគេរៀបចំខ្លួនរួចរាល់ និងមាន​គោល​ដៅ​ច្បាស់​លាស់​បន្ទាប់​ពី​បញ្ចប់​ថ្នាក់វិទ្យាល័យ៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm