ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ២៣៨នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ-១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ២១៤នាក់ ។
ក្រសួង បានបញ្ជាក់ទៀតថា ករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន០១ មិនបានចាក់វ៉ា់ក់សាំង ។
បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងរហូតដល់ ៣,០៤៤នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះសរុបបានកើនឡើងដល់ ១៣៣,៥០១នាក់នៅទូទាំងប្រទេស។
ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ សរុបរហូតដល់ ១២៧,៩៩៥នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ៕