សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងគណៈសង្ឃនាយកនិមន្តយាងសួរសុខទុក្ខវីរយុទ្ធជន កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្តឧត្តរមានជ័យ

2026/01/18 02:41:11 am        541

ឧត្តរមានជ័យ៖ បន្ទាប់​ពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេច​ព្រះសង្ឃ​នាយក​រង​ទី​១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២៦​នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញ​អុច​ធូប​ទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ សូម​សុខ​សន្តិភាព​ជូនប្រទេសកម្ពុជា ពិសេសឧទ្ទិសកុសលដល់កងទ័ពពលី ក្នុងបុព្វហេតុ​ការពារ​ជាតិ​រួច​មកសម្តេចជាអង្គម្ចាស់បានបន្តយាងអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យនាភូមិសាស្រ្តខេត្ត ឧត្តរមានជ័យ។

ពិធីចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្ត ឧត្តរមាន​ជ័យ​ក៏​មាន​ការយាងនិងអញ្ជើញពីសំណាក់ សម្តេចព្រះវនរ័ត មួង រ៉ា សម្តេច​ព្រះសង្ឃ​នាយករង​ទី​២ ​នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះ​សង្ឃ​នាយក​រង​ទី​៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ , សម្តេចព្រះមង្គលមុនីរង្សី ហូ ឈីវនាថ ព្រះប្រធានលេខាធិការរដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះ​ធម្ម​វន​វា​សី​បណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះចៅអធិការ​វត្ត​ចន្ទប្ប​ជ្ជោត្ត​នារាម​(វត្តតាសុត) ព្រះរាជាគណៈ ​ព្រះគ្រូ ព្រះចៅអធិការ ព្រះថេរានុត្ថរៈគ្រប់ព្រះអង្គ ,លោកជំទាវ កែ សួនសុភី ស សុខា ,លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន.,លោកជំទាវ អ៊ីវ ស្រ៊ី ទីប្រឹក្សា​ក្រសួង​មហាផ្ទ​ ,ឧកញ៉ា សួង សារុន និងឧកញ៉ា សូ សុខសុឃីម ,ឯកឧត្តម ប្រាក់ សុចិត្រា និងលោក​ជំទាវ​ ហង្ស សារិន ព្រមទាំងបុត្ររួមទាំងសប្បុរជនជាច្រើនអង្គនិងនាក់ផងដែរ។

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ក៏បាន​មាន​ព្រះរាជ​បន្ទូល​ផ្តាំ​ផ្ញើរ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្ដេច​ព្រះ​មហា​សុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រដែលផ្តាំផ្ញើសួរសុខទុក្ខនិងមានព្រះទ័យអាណិតអាសូរជាពិសេសការគោរពស្ញប់ស្ញែង​ចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណ​ភាពទឹកដី​ជា​ទី​ស្នេហា​​នៃ​យើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ក៏បានមាន​ព្រះរាជ​បន្ទូលបន្តថា ក្រោម​ការ​ដឹក​នាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងសម្ដេចតេជោ ហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានស្ថានិកសន្ដិភាព គឺប្រជាជនមានភាពកក់ក្ដៅ មិន​តក់​ស្លុត ទោះក្នុងស្ថានភាពដ៏លំបាកនេះក៏ដោយ ក៏ប្រជាជនមានភាពជឿជាក់លើរាជរដ្ឋាភិបាល។

ជាមួយគ្នានេះសម្តេចបានលើកឡើងថា៖បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាល​ពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជន​មួយចំ​នួន​នៅ​បន្ត​សម្រាក​ព្យាបាល​នៅ​តាមមន្ទីរពេទ្យ។ ដូចនេះ​ក្នុង​មនោស​ញ្ចេត​នា​អាណិត​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​បំ​​ផុត ចំពោះពលិកម្មដ៏ធំធេងមិន​អាច​កាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ។

បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និង​ក្រុម​គ្រួសារ​ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះ​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។ ក្នុងឱកាសដ៏​រំភើប​នេះ​ដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើក​ដៃ​ប្រណម្យ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេច​ព្រះពោធិវ័ង្ស ណយ ច្រឹក និង គណះសង្ឃនាយករួ​ម​សប្បុរស​ជន​បន្ត​និមន្ត​យាង​អញ្ជើញ​ចុះ​​សួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្ត ឧត្តរមាន​ជ័យ​ដែល​តែង​តែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោល​គឺ​ទី​ណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរ​បស់​សម្តេច​ព្រម​ទាំង​សប្បុរស​ជន​ជានិច្ចនាពេលនោះវីរយុទ្ធជន​ទាំង​អស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំង​ខ្លាំង​ក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

ជាមួយនឹង​ការចុះសួរសុខទុក្ខនេះដែរ សម្តេច ក៏បាននាំយកអំណោយមនុស្សធម៌ រួមមានគ្រឿង​ឧប​ភោគ​បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        75
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        111
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm