តាមសាលារៀនក្នុងរាជធានីភ្នំពេញចាប់ផ្ដើមប្រមូលផលបន្លែផ្ដល់ជូនវីរកងទ័ព និងអ្នកភៀសសឹក

2026/01/18 06:47:42 pm        202

ភ្នំពេញ៖ បន្លែសុវត្ថិភាព បន្លែសរីរាង្គ និងបន្លែអ័គីនិកជាដើម ដែលផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពនៅសមភូមិមុខ និងប្រជាពលរដ្ឋបន្តភៀសសឹក នៅតាមជំរំសុវត្ថិភាព ។

 ក្នុងឱកាសជួបសំណេះសំណាលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និងប្រមូលផលបន្លែក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មី នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា មានមោទនភាព និងមានក្តីរំភើបយ៉ាងក្រៃលែង ចំពោះចលនាការដាំបន្លែ ដើម្បីគាំទ្រដល់វីរកងទ័ពនៅសមភូមិមុខ និងអ្នកភៀសសឹក ត្រូវបានធ្វើនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហាជាតិ និងខ្មែរតែមួយ ។

 ជាមួយនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណអាជ្ញាធររាជធានីខេត្ត សាលារៀន វត្តអារាម និងនៅតាមសហគមន៍ជាដើម រួមទាំងសិស្សានុសិស្ស ដែលបានចូលរួមក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” ដើម្បីដាំបន្លែជូនដល់វីរកងទ័ព ដែលកំពុងឈរការពារបូរណភាពទឹកដី ក៏ដូចជាអ្នកភៀសឹក ដើម្បីឲ្យពួកគាត់មានបន្លែស្រស់បរិភោគ ហើយជាបន្លែសុវត្ថិភាពជំនួយដល់សុខភាព ។

 លោកជំទាវស្ត្រីទីមួយកម្ពុជា ក៏បានបង្ហាញនូវការជឿជាក់ថា ចលនានៃការគាំទ្រដល់ វីរយុទ្ធជនកម្ពុជា និងជួយដល់អ្នកភៀសសឹកនេះ នឹងនៅបន្តក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបន្តសហការគ្នា ដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លា ថែរក្សាការពារប្រទេសជាតិ ។

 ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសាលារៀនជាង១៧០កន្លែង បានចូលរួមក្នុងចលានាដាំបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព និងប្រជាពលរដ្ឋភៀសឹក ហើយបន្លែដែលប្រមូលបាននៅថ្ងៃនេះ នឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗ ។

 នាយកសាលាបឋមសិក្សាភ្នំពេញថ្មី និងនាយកសាលាបឋមសិក្សាគោកបញ្ជាន់ បានឲ្យដឹងថា បន្ទាប់ពីមានការបំផុសចលនា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមថ្នាក់ដឹកនាំសាលា ក៏បានរួមគ្នាជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្ស ដាំបន្លែសុវត្ថិភាព ដើម្បីផ្ដល់ជូនវីរកងទ័ព និងអ្នកភៀសសឹក ជាមួយនឹងទឹកចិត្តសាមគ្គីជាតិ ។ ពួកគាត់ក៏បានផ្ដាំផ្ញើទៅកាន់វីរកងទ័ពនៅសមភូមិមុខថា សមរភូមិក្រោយនៅតែឈរគាំទ្រ និងលើកទឹកចិត្តជានិច្ច ។

គួរបញ្ជាក់ថា ចលនាការដាំបន្លែនេះ មិនត្រឹមតែធ្វើនៅតាមសាលារៀន ទូទាំងប្រទេសប៉ុណ្ណោះទេ គឺមាននៅក្នុងវត្តអារាម សហគមន៍ ខណៈនៅតាមជំរំភៀសសឹកមួយចំនួន អាជ្ញាធរខេត្តក៏បានបំផុស ឲ្យមានការដាំបន្លែផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        133
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm