បន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងការកោតសរសើរចំពោះការខិតខំរបស់ ឯកឧត្តម ឌិត ទីណា និងអាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ដូចជា ការផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់ជាបន្តបន្ទាប់៕









