សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកោះកុងចំនួន ៣០៣នាក់។
ក្នុងឱកាសនោះ សម្តេចក៏បានឧបត្ថម្ភដល់អតីតយុទ្ធជន និងនិវត្តជន ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល អង្ករចំនួន១បាវតូច ស្មើ២៥គីឡូក្រាម និងក្រមាចំនួន១ផងដែរ៕








