ប្រធានរតនាគារ៖ សហរដ្ឋអាមេរិក ត្រូវការកោះហ្រ្គីនលែន ព្រោះតែ «ភាពទន់ខ្សោយ» របស់អឺរ៉ុប

2026/01/19 04:38:45 pm        129

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក កាលពីថ្ងៃអាទិត្យ (១៨ មករា) បានរិះគន់ខ្លាំងៗលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនថា «ភាពទន់ខ្សោយ» របស់អឺរ៉ុប ផ្ដល់ភាពចាំបាច់ដល់សហរដ្ឋអាមេរិក ត្រូវតែគ្រប់គ្រងកោះហ្រ្គីនលែន (Greenland) ដើម្បីស្ថិរភាពសកល ទោះបីជាសមាជិកសភាអាមេរិកមួយចំនួន សម្តែងក្ដីបារម្ភពីកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោកប្រធានាធីបតី Donald Trump ក្នុងការក្រសោបយកទឹកដីតំបន់អាកទិក ដែលកាន់កាប់ដោយដាណឺម៉ាក មួយនេះក៏ដោយ។

ថ្លែងក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ NBC លោក Bessent បានលើកឡើងថា កម្មសិទ្ធិលើដែនដីហ្រ្គីនលែន គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុង «ការប្រកួតអុកភូមិសាស្ត្រនយោបាយ» ជាមួយរុស្ស៊ី និងចិន។ ការអត្ថាធិប្បាយនេះធ្វើឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Trump ប្ដេជ្ញាថា នឹងអនុវត្តពន្ធគយលើបណ្ដាសមាជិកប្លុកអឺរ៉ុប ដែលប្រឆាំងនឹងបំណងយកកោះហ្រ្គីនលែនរបស់សហរដ្ឋអាមេរិក រួមទាំងដាណឺម៉ាកផងដែរ ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន ជាយូរមកហើយ។

លោក Bessent បាននិយាយថា «អាមេរិកគឺជាប្រទេសដ៏រឹងមាំបំផុតនៅលើពិភពលោក។ បណ្ដាប្រទេសអឺរ៉ុប បង្ហាញពីភាពទន់ខ្សោយ ប៉ុន្តែសហរដ្ឋអាមេរិក បង្ហាញពីភាពខ្លាំង»។ ខណៈភាពតានតឹងជាមួយសហភាពអឺរ៉ុប កើនឡើងនៅថ្ងៃអាទិត្យ លោក Bessent បានបង្ហាញជំនឿចិត្តរបស់លោកថា នៅទីបំផុត មេដឹកនាំអឺរ៉ុបច្បាស់ជានឹង «ងាកទៅរក» គំនិតនៃការគ្រប់គ្រងរបស់អាមេរិក លើហ្រ្គីនលែន។

ទាក់ទងនឹងការប្រើប្រាស់កម្លាំងបាយដើម្បីដណ្តើមយកហ្រ្គីនលែន ប្រមុខក្រសួងរតនាគារអាមេរិករូបនេះ បានបញ្ជាក់ថា ថ្មីៗនេះ លោកមិនទាន់បានពិភាក្សាជាមួយលោក Trump នៅឡើយទេ ទៅលើថា តើលោកនៅតែពិចារណាប្រើ «អំណាចអាសន្ន» ដើម្បីផ្ដល់ភាពភាពត្រឹមត្រូវលើរឿងនេះដែរឬយ៉ាងណា។ ព្រឹទ្ធសមាជិកមួយចំនួនបាននិយាយថា ការធ្វើដូច្នេះនឹងក្លាយជារឿង «គួរឱ្យអស់សំណើច» ពីព្រោះពុំមានអាសន្ននៅហ្រ្គីនលែន នោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm