ចំហេះព្រៃនៅប្រទេសឈីលី សម្លាប់មនុស្សជិត ២០នាក់ និងរាប់ម៉ឺននាក់ទៀតត្រូវជម្លៀសខ្លួន

2026/01/19 04:43:53 pm        85

ប្រធានាធិបតីឈីលី លោក Gabriel Boric បានប្រកាសដាក់តំបន់ចំនួនពីរនៅភាគខាងត្បូងនៃប្រទេស នៅក្នុងស្ថានភាពគ្រោះមហន្តរាយ កាលពីថ្ងៃអាទិត្យ (១៨ មករា) ខណៈចំហេះឆេះព្រៃយ៉ាងសន្ធោរសន្ធៅបានបង្ខំឱ្យមនុស្សយ៉ាងហោចណាស់ ២០.០០០នាក់ត្រូវជម្លៀសខ្លួន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់។

យោងតាមទីភ្នាក់ងារព្រៃឈើ CONAF របស់ឈីលី បានឱ្យដឹងថា ក្រុមពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងពន្លត់ចំហេះព្រៃសកម្មចំនួន ២៤កន្លែង ទូទាំងប្រទេស គិតត្រឹមព្រឹកថ្ងៃអាទិត្យដដែលនោះ ដោយចំហេះធំបំផុតគឺនៅក្នុងតំបន់ Ñuble និង Bío Bío ជាទីដែលរដ្ឋាភិបាល ប្រកាសគ្រាអាសន្ន។ តំបន់ទាំងនេះមានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីសាន់ត្យាហ្គោ។

បន្ទាប់ពីកិច្ចប្រជុំជាមួយអភិបាលនៃក្រុងដែលរងផលប៉ះពាល់ លោកប្រធានាធិបតី Boric បានថ្លែងកាលពីល្ងាចថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច ១៨នាក់ បានស្លាប់ដោយសារចំហេះដ៏កំណាចនោះ។ អាជ្ញាធរព្រមានថា ស្ថានភាពមិនល្អ ដូចជាខ្យល់បក់ខ្លាំង និងសីតុណ្ហភាពខ្ពស់ បានជួយឱ្យចំហេះព្រៃរាលដាលយ៉ាងគ្រោះថ្នាក់ និងបង្កភាពស្មុគស្មាញដល់ប្រតិបត្តិការរបស់ក្រុមពន្លត់អគ្គិភ័យ។

អាជ្ញាធរនិយាយថា គិតត្រឹមថ្ងៃអាទិត្យ អណ្ដាតភ្លើងបានលេបត្របាក់ផ្ទៃដីជិត ៨.៥០០ហិកតា ក្នុងតំបន់ទាំងពីរនោះ ដោយបង្កគ្រោះថ្នាក់ដល់សហគមន៍ជាច្រើន ដែលនាំឱ្យអាជ្ញាធរប្រកាសបញ្ជាជម្លៀស។ ទីភ្នាក់ងារគ្រោះមហន្តរាយឈីលី បាននិយាយថា មនុស្សប្រមាណ ២ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព ហើយផ្ទះសម្បែងចំនួន ២៥០ខ្នង ត្រូវបានដុតបំផ្លាញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm