សៀមរាប៖ បេក្ខជន៣រូប អាយុ១៩ឆ្នាំឡើង ជាប់ជ័យលាភីសំណេរអង្គរលើកទី៣ នៅថ្ងៃទី១៨ មករា ២០២៦។
ក្នុងនោះ លោក វ៉ន វីដា មកពីខេត្តក្រចេះ ជាប់ជ័យលាភីលេខ១ ដោយទទួលបានពានមាសសំណេរអង្គរ និងថវិកា៥លានរៀល។ បេក្ខជនរូបនេះ ក៏ធ្លាប់ជ័យលាភីលេខ២ កាលពីរដូវកាលទី១ ឆ្នាំ២០២៤ផងដែរ។
បេក្ខជន ម៉ក់ ខេមរិន្ទ ជ័យលាភីលេខ២ មកពីខេត្តសៀមរាប (អ្នកតំណាងឡើងទទួលពានជំនួស) ទទួលបានពានប្រាក់មួយ ថវិកា ៣លានរៀល ។
បេក្ខជន នូ សុវិទូ មកពីភ្នំពេញ ជ័យលាភីលេខ៣ បានពានសំរឹទ្ធមួយ និងថវិកា ២លានរៀល៕


