ពលរដ្ឋខ្មែរនៅបរទេសស្នើយូណេស្កូចាត់វិធានការចំពោះការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារដោយថៃ

2026/01/19 06:49:22 pm        523

ពលរដ្ឋខ្មែរស់នៅបរទេស បង្ហាញ​ការ​សោក​ស្ដាយ​ដែល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​សារ​យោធាថៃ និងទទូចដល់អង្គការយូណេស្កូឱ្យចាត់វិធានការលើប្រទេសថៃ និង​ជួយ​ជួស​ជុល​ប្រាសាទ​នេះ​ឡើងវិញ។

តាមរយៈវីឌីអូឃ្លីបដែល BTV ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ប្រទេស​កាណាដាបានលើកឡើងថា ក្នុងនាមពលរដ្ឋខ្មែរឈឺជាខ្លាំង ដែល​ប្រាសាទ​ព្រះវិហារ​ត្រូវ​បំផ្លិចបំផ្លាញដោយសារយោធាថៃ បាញ់គ្រាប់កាំភ្លើង និងទម្លាក់គ្រាប់ តាម​រយៈ​យន្ត​ហោះ​F-16​។ ពលរដ្ឋទាំងនោះ បានទទូចដល់អន្តរជាតិ ជាពិសេស​អង្គយូណេស្កូ​ជួយ​ជួស​ជុស​ប្រាសាទ​ឡើង​វិញ​ព្រោះថា ប្រាសាទនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក និង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ចំពោះ​ប្រទេសថៃ ដែលបានបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ស្តីពី​ស្ថាន​ភាព​ខូច​ខាត​នៅ​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារជាទីសក្ការៈ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ការ​បាញ់ផ្លោងគ្រាប់ ធុនធ្ងន់ជាច្រើនប្រភេទ និងការទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ចេញ​ពី​យន្ត​ហោះ​គ្មាន​មនុស្សបើក និងយន្តហោះចម្បាំងយ៉ាងមហាឃោរឃៅ នៅក្នុងសង្គ្រាមទាំង​ពីរ​របស់​ទាហាន​ថៃ ​មកលើប្រាសាទព្រះវិហារនោះ បានធ្វើឲ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតនៅ​ស្ថានភាព​ទម្រង់​ដើម​ព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធ ដែលបានជួសជុលឡើងវិញ សិលា​ចារឹក អគារអភិរក្ស និងបរិក្ខាបច្ចេកទេសនានាត្រូវបានបំផ្លាញ ឬក៏ខូចខាតយ៉ាងធ្ងន់ធ្ងរ ដែល​បានរារាំងយ៉ាងខ្លាំងដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិកម្ពុជា និង​ដៃ​គូ​អ​ន្តរជាតិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនោះ។

យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនទៅ អង្គការ​យូណេស្កូ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC Preah Vihear និង​សហគមន៍​អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន ហើយកម្ពុជាសូមអំពាវនាវដល់អង្គការ និងសហគមន៍​អន្តរជាតិ​ផ្តល់​ការគាំទ្រដល់វិធានការបន្ទាន់នានា សំដៅការពារប្រាសាទ​ពី​ការ​វាយ​ប្រហារ​បន្ថែម​ទៀត​ពី​ជនទមិឡឥតសាសនា និងគាំទ្រដល់ការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការ ខូចខាត​បន្ត​ទៀត ​និងជួសជុលស្តារប្រាសាទឡើងវិញផងដែរ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm