អ្នកជំងឺមហារីកជាច្រើននាក់ ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ក្រោម​ធានា​រ៉ាប់​រង​ដោយ​រដ្ឋ

2026/01/19 07:02:08 pm        1.0 K

គិតមកដល់បច្ចុប្បន្ននេះ អ្នកជំងឺដែលមានប័ណ្ណ ប.ស.ស. ក្រៅពីអ្នកជំងឺទូទៅ ក្នុង​នោះ​អ្នក​ជំងឺ​ខាង​ផ្នែក​មហារីកក៏កំពុងទទួលបានការថែទាំ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ ដែល​ជា​ការ​ធានា​រ៉ាប់​រង​ទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជុំវិញពីការផ្តល់ និងទទួលសេវាថែទាំសុខភាពដោយមិនគិតថ្លៃនេះ ជាពិសេសជំងឺផ្នែកមហារីក វេជ្ជ​បណ្ឌិត កាង សុន្នរិន នាយកផ្នែកជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៅក្នុងមន្ទីរពេទ្យ ហ្លួង​ម៉ែ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា អ្នក​ជំងឺ​មហា​រីក​ដែល​មក​ទទួល​សេវាថែទាំសុខភាពបច្ចុប្បន្ននេះកត់សម្គាល់ឃើញថា ភាគច្រើនអ្នក​ដែល​ប្រើ​ប្រាស់​ប័ណ្ណ ​ប.ស.ស. ក្នុងរង្វង់ ៥០ភាគរយ នៃអ្នកជំងឺដែលមកទទួលសេវា ហើយ​ក៏​សង្កេត​ឃើញ​ទៀត​ថា ​ភាគច្រើននៃ ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ (អ្នករកប្រាក់ចំណូលដោយខ្លួនឯង) ។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា ចំពោះការផ្តល់សេវាថែទាំសុខភាពនេះដែរ នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិន​មានការបែងចែកទេ រវាងអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស. និងប្រើប្រាស់​សេវា​ដោយ​បង់​ប្រាក់​ ពោលគឺស្មើភាពគ្នា ខណៈដែលកន្លងមកមានការលើកឡើងពីសាធារណៈជនថា ប.ស.ស. មិន​ល្អបែបនេះ និងមិនល្អបែបនោះជាដើម។

ខណៈកំពុង​សម្រាកព្យាបាលថែទាំសុខភាពជំងឺមហារីកដុះសាច់ក្នុងពោះវៀន ដំណាក់កាលទី២ លោក តូច តែម ជាពលរដ្ឋមកពីខេត្តតាកែវ បានលើកឡើងថា ប័ណ្ណ ប.ស.ស. ពិត​ជា​មាន​តម្លៃ​ខ្លាំង​​ណាស់ មិនមែនសម្រាប់តែខ្លួនលោកម្នាក់ប៉ុណ្ណោះទេ គឺមា​ន​តម្លៃ​សម្រាប់​ប្រជា​ពលរដ្ឋ​គ្រប់​ៗ​គ្នា​ទាំង​អស់ ជាពិសេសអ្នកខ្វះខាតនិងទីទាល់តែម្តង។ លោកបានបន្តថា រាល់ថ្ងៃនេះ ប្រសិន​បើ​លោក​មិន​មា​ន​ប័ណ្ណ ប.ស.ស. ម្ល៉េះលោក ក៏មិនអាចរស់នៅជួបជុំគ្រួសារបានដូចសព្វថ្ងៃដែរ ដោយ​សារមិនមានប្រាក់គ្រប់គ្រាន់ក្នុងការថែទាំសុខភាព គ្រាដែល​ជំងឺ​នេះ​ត្រូវ​ការ​ប្រាក់​ដើម្បី​ព្យាបាល​រហូត​ដល់ខ្ទង់ពាន់ ឬរាប់ម៉ឺនដុល្លារ។

លើកឡើងស្រដៀង​គ្នា​ខាងលើនេះ អ្នកស្រី ខាន់ ដាលីន មុខរបរកាត់ដេរ មកពីខេត្តរតនគិរី សព្វ​ថ្ងៃ​មាន​ជំងឺ​មហារីកមាត់ស្បូន ដំណាក់ទី៣ និងអ្នកជំងឺម្នាក់ផ្សេងទៀតឈ្មោះ រ៉ន ចន្នី អ្នក​ជំងឺ​ផ្នែក​មហា​រីក​សុដន់ មកពីខេត្តកំពង់ឆ្នាំង បាននិយាយថា តាមរយៈគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា គិតចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និង​គិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋទាំងអស់។ ជាពិសេស ការផ្តល់​នូវ​ការ​គាំពារ​ផ្នែក​សង្គម​តាម​រយៈ​បេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមាន​ក្តី​បារម្ភ​ច្រើន​ទៀតនោះទេ ពិសេសនៅពេលមានប័ណ្ណ ប.ស.ស. គឺពិតជាជួយសម្រាល​បន្ទុក​ក្នុង​ការ​ចំណាយ​បាន​យ៉ាងច្រើននៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍បញ្ជាក់ថា រាល់ការផ្តល់ការពិនិត្យ និង​ព្យាបាលជំងឺមហារីកដល់សមាជិក ប.ស.ស. គឺជាការរ៉ាប់រងទាំងស្រុងរបស់រាជរដ្ឋាភិបាល ដែល​គិតចាប់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត លោក​តែងតែយកចិត្តទុកដាក់បំផុតចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន និង​ប្រជា​ពលរដ្ឋ​គ្រប់ស្រទាប់វណ្ណៈទាំងអស់៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm