ទីផ្សារសកលរង្គោះរង្គើ ខណៈលោក Trump គំរាមដំឡើងពន្ធលើអឺរ៉ុប ជុំវិញបញ្ហាកោះហ្រ្គីនលែន

2026/01/19 07:22:57 pm        114

ទីផ្សារសកល នាថ្ងៃចន្ទ (១៩ មករា) នេះ ចាប់ផ្ដើមសប្ដាហ៍ថ្មីជាមួយនឹងភាពប្រែប្រួលយ៉ាងគ្រោះថ្នាក់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump ប្ដេជ្ញាថា នឹងដំឡើងពន្ធលើប្រទេសអឺរ៉ុប ចំនួន៨ រហូតទាល់តែសហរដ្ឋអាមេរិក ទទួលបានការអនុញ្ញាតឱ្យទិញកោះហ្គ្រីនលែន (Greenland) ដោយបង្កភាពមិនប្រាកដប្រជាផ្នែកពាណិជ្ជកម្មជាថ្មី ខណៈភាគហ៊ុននិងប្រាក់ដុល្លារ ធ្លាក់ចុះយ៉ាងគំហុក។

លោក Trump បានគំរាមថា លោកនឹងដាក់ពន្ធនាំចូលបន្ថែមចំនួន ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ខាងមុខនេះ លើទំនិញពីដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងចក្រភពអង់គ្លេស ដែលនឹងកើនឡើងដល់ ២៥% នៅថ្ងៃទី១ ខែមិថុនា ប្រសិនបើពុំមានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបានទេនោះ។ ភាពតានតឹងរឹតតែឡើងកម្ដៅ ដោយបណ្ដាប្រទេសអឺរ៉ុបកាលពីថ្ងៃអាទិត្យ ក៏បានខ្នះខ្នែងចាត់វិធានការតបតវិញ។

ទីផ្សារបានប្រតិកម្មយ៉ាងអាប់អួរ ដោយប្រាក់អឺរ៉ូធ្លាក់ចុះ ០,២៦% មកនៅត្រឹម ១,១៦២៨ ដុល្លារក្នុងមួយអឺរ៉ូ នៅទីផ្សារសកល ខណៈវិនិយោគិនបានសម្រុកលក់ប្រាក់ដុល្លារចេញយ៉ាងទូលំទូលាយ ដែលធ្វើឱ្យរូបិយបណ្ណគូប្រជែងសំខាន់ៗផ្សេងទៀតកើនឡើង។ នៅទីផ្សារអឺរ៉ុប ភាគហ៊ុនធំៗធ្លាក់ចុះជាង ១% ខណៈនៅអាស៊ី សន្ទស្សន៍ Nikkei របស់ជប៉ុន ក៏បានធ្លាក់ ១% ផងដែរ។ ភាគហ៊ុនអាមេរិក មិនទាន់មានប្រតិកម្មនោះទេ ដោយសារទីផ្សារបានបិទនៅថ្ងៃចន្ទនេះ ក្នុងថ្ងៃឈប់សម្រាកមួយ។

យ៉ាងណាមិញ ភាពទន់ខ្សោយនៃប្រាក់ដុល្លារ ក្នុងទីផ្សារសកល បានធ្វើឱ្យប្រាក់យ៉េនរបស់ជប៉ុន និងប្រាក់ហ្វ្រង់របស់ស្វីស មានសុវត្ថិភាព ហើយរូបិយបណ្ណគ្រីបតូ Bitcoin បានធ្លាក់ចុះជិត ៣% មកនៅត្រឹមតម្លៃក្រោម ៩៣.០០០ដុល្លារ ជុំវិញភាពតានតឹងទាំងនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm