មេធាវីហ្វីលីពីន ដាក់បណ្ដឹងចោទប្រកាន់ទម្លាក់តំណែងលើលោកប្រធានាធិបតី Marcos ជុំវិញបញ្ហាលោក Duterte

2026/01/19 09:00:32 pm        77

មេធាវីមួយរូបបានដាក់ពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងប្រឆាំងនឹងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr នៅថ្ងៃចន្ទ (១៩ មករា) នេះ ដោយចោទប្រកាន់លោកពីបទក្បត់ទំនុកចិត្តពីសាធារណជន ចំពោះការដែលលោក Marcos បណ្ដោយឱ្យអតីតមេដឹកនាំ គឺលោក Rodrigo Duterte ត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅកាន់ទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តី។

ពាក្យបណ្តឹង ដែលដាក់ដោយមេធាវីឈ្មោះលោក Andre De Jesus បានពិពណ៌នាសកម្មភាពប្រឆាំងនឹងលោក Duterte ថាជាទង្វើ «ចាប់ជំរិត»។ ការិយាល័យរបស់លោក Marcos បាននិយាយថា ខ្លួនគោរពដំណើរការប្រជាធិបតេយ្យនេះ ហើយជឿជាក់ថា សភា នឹងបំពេញកាតព្វកិច្ចដោយស្មោះត្រង់ និងសុចរិតចំពោះនីតិរដ្ឋ ដោយបន្ថែមថា ក្នុងពេលដែលដំណើរការទាំងនេះបន្តទៅមុខ លោកប្រធានាធិបតី Marcos នឹងនៅតែបន្តគ្រប់គ្រងប្រទេស។

គួរឱ្យដឹងថា លោក Duterte ដែលជាប្រធានាធិបតីពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ត្រូវបានចាប់ខ្លួន និងនាំទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ កាលពីខែមីនា ឆ្នាំ២០២៥ ពីបទចោទប្រកាន់សម្លាប់មនុស្សរាប់ពាន់នាក់ ដែលកើតឡើងក្នុងអំឡុងពេលសង្គ្រាមប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក។

លោក Marcos ដែលជាប់ឆ្នោតនៅឆ្នាំ២០២២ កំពុងបម្រើការជាប្រធានាធិបតីតែមួយអាណត្តិរយៈពេល ៦ឆ្នាំ ហើយរដ្ឋធម្មនុញ្ញ ហាមឃាត់លោកមិនឱ្យឈរឈ្មោះបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៨នោះទេ ដែលធ្វើឱ្យលោកសល់ប្រហែលជា ២ឆ្នាំទៀតប៉ុណ្ណោះក្នុងតំណែងមេដឹកនាំហ្វីលីពីន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm