សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ «ចំណេះដឹង និងគុណធម៌ ជាសសរស្តម្ភ​ពីរ​មិនអាច​ខ្វះបាន​ក្នុងវិស័យអប់រំ»

2026/01/19 09:06:19 pm        233

ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកល​វិទ្យាធិការ​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហ​មុនី​រាជា មានព្រះបន្ទួលថា ចំណេះដឹង និងគុណធម៌ គឺជាសសរស្ដម្ភពីរ ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុងវិស័យអប់រំ ។

ក្នុងឱកាសយាងជាព្រះរាជាធិបតីកិត្តិយស ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“គោលការណ៍គ្រឹះ នៃ​មុខ​ងារ​សាធារណៈ និងគុណសម្បត្តិ នៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និង​វិ​ធីសាស្ត្របង្រៀន” កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សម្តេ​ច​ព្រះ​សាកល​វិទ្យា​ធិការ​មានព្រះបន្ទួលថា ក្នុងវិស័យអប់រំ អ្នកបណ្តុះបណ្តាល ជាអ្នកដឹកនាំ និងជាវិស្វករ នៃ​ព្រលឹង​ជាតិ ​ដែលមានភារកិច្ចមិនត្រឹមតែផ្ទេរនូវវិជ្ជាបច្ចេកទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើជាគំរូ នៃ​ឥរិយាបថ សីលធម៌ និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាបង្គោលចម្លងនូវពុទ្ធិ និង​គុណ​តម្លៃ​នៃ​សង្គម​ទៅ​កាន់​ជំនាន់​ក្រោយ។

សម្តេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលដោយង្ឃឹមថា តាមរយៈការតម្រង់ ទិស និងការចែក​រំលែក​បទ​ពិសោធន៍ពីគ្រូឧទ្ទេសដ៏មានសមត្ថភាព លោកអ្នកនឹងក្លាយជាកម្លាំងចលករដ៏ សំខាន់ ក្នុង​ការជំរុញនាវាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ក្នុង​ការ​បម្រើដល់បុព្វហេតុព្រះពុទ្ធសាសនា និងការ​អភិវឌ្ឍ​ជាតិមាតុ​ភូមិ​ឱ្យ​កាន់​តែ​រុង​រឿង​ថ្កុំ​ថ្កើង​តរៀង​ទៅ។

ឯកឧត្តមបណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួល​បន្ទុក​ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានសិក្ខា​កាម​ចូល​រួម​ចំនួន​ ២១៦រូប ក្នុងនោះព្រះសង្ឃចំនួន ១០អង្គ ស្រីចំនួន៥៥នាក់ និងប្រុសចំនួន ១៥១នាក់ ដែល​ទទួល​បានការបណ្តុះបណ្តាលពីវាគ្មិនកិត្តិយស សិក្សាលើប្រធានបទសំខាន់ៗចំនួន៤ ត្រូវ​បាន​បញ្ចប់​ទៅដោយរលូន ។

ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជា​ចំណុច​អាទិភាព​ទី១ ដែលនេះជាកត្តាចាំបាច់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ នាំ​ឱ្យ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្ពោះទៅសម្រេចនូវគោលដៅរបស់ខ្លួនជា ប្រទេសជឿនលឿននៅឆ្នាំ២០៥០។

ដោយ​ឡែកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រះ​មហា​សង្ឃ​រាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពិត​ជា​បាន​ចូល​រួម​ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល នូវការបណ្តុះសមណនិស្សិត-និស្សិត ប្រកប​ដោយ​គុណភាព និងមេត្តាករុណាផ្តល់អាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធប់ជារៀងរាល់ឆ្នាំ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        43
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm