អ៊ីរ៉ាក់ប្រកាសអំពីការដកចេញទាំងស្រុងនូវកងកម្លាំងចម្រុះដឹកនាំដោយអាមេរិកចេញពីទឹកដីសហព័ន្ធនេះ

2026/01/19 09:17:07 pm        96

ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ បានប្រកាសអំពីការដកចេញទាំងអស់នូវទីប្រឹក្សានៃកងកម្លាំងចម្រុះអន្តរជាតិចេញពីមូលដ្ឋានយោធា និងមជ្ឈមណ្ឌលបញ្ជាការទាំងអស់ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធអ៊ីរ៉ាក់។

គណៈកម្មការយោធាជាន់ខ្ពស់ ដែលមានភារកិច្ចបញ្ចប់បេសកកម្មចម្រុះអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីប្រឹក្សាដែលនៅសេសសល់មួយចំនួនតូច បានចាកចេញពីមូលដ្ឋានទ័ពអាកាស Ayn al-Asad នៅអ៊ីរ៉ាក់ និងទីបញ្ជាការប្រតិបត្តិការរួម ដោយដាក់ទីតាំងយុទ្ធសាស្ត្រទាំងនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់។

ដំណាក់កាលដំបូងនៃបេសកកម្មយោធារបស់កងកម្លាំងចម្រុះអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS) នៅក្នុងទឹកដីសហព័ន្ធអ៊ីរ៉ាក់បានបញ្ចប់ហើយ ហើយប្រទេសនេះនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរទៅជាទំនាក់ទំនងសន្តិសុខទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ទំនាក់ទំនងនេះ នឹងផ្តោតលើការធ្វើឲ្យដំណើរការនូវអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងការអភិវឌ្ឍសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ក្នុងវិស័យឧបករណ៍ អាវុធ ការបណ្តុះបណ្តាល ហ្វឹកហ្វឺន សមយុទ្ធ និងប្រតិបត្តិការរួមគ្នា ដើម្បីធានាបាននូវការត្រៀមខ្លួនជាបន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹង IS។

ក្រសួងបានកត់សម្គាល់ថា ដំណាក់កាលទី២ នៃបេសកកម្មរបស់ក្រុមចម្រុះអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម IS នៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើម និងការសម្របសម្រួលជាមួយក្រុមចម្រុះនេះ នឹងបន្តទាក់ទងនឹងការកម្ចាត់ក្រុម IS ឲ្យអស់ទាំងស្រុង នៅក្នុងប្រទេសស៊ីរី។

កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិអ៊ីរ៉ាក់បាននិយាយថា កងទ័ពរបស់ប្រទេសនេះ បានគ្រប់គ្រងពេញលេញលើមូលដ្ឋានទ័ពអាកាស Ayn al-Asad ដែលជាមូលដ្ឋានទ័ពធំទី២របស់ខ្លួន នៅក្នុងខេត្ត Anbar ភាគខាងលិច បន្ទាប់ពីទ័ពអាមេរិកបានដកចេញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm