មេដឹកនាំពិភពលោក ជួបជុំគ្នានៅស្វ៊ីស ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា គឺជាប្រធានបទសំខាន់

2026/01/19 09:20:11 pm        94

មេដឹកនាំពិភពលោក នាយកប្រតិបត្តិជាន់ខ្ពស់ អ្នកច្នៃប្រឌិតបច្ចេកវិទ្យា និងប្រធានអង្គការមនុស្សធម៌ កំពុងមកដល់ទីក្រុងដាវ៉ូស (Davos)នៃប្រទេសស្វីស ដែលពោរពេញដោយព្រិលធ្លាក់ សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៦ ដែលអ្នករៀបចំបានហៅថា «កិច្ចប្រជុំកម្រិតខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃព្រឹត្តិការណ៍នេះ»។

ដោយចាប់ផ្តើមពីថ្ងៃទី ១៩-២៣ ខែមករា កិច្ចប្រជុំឆ្នាំនេះ នឹងដោះស្រាយបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបន្ទាន់ជាច្រើន ចាប់ពីសង្គ្រាមនៅអ៊ុយក្រែន រហូតដល់ភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា ជាកន្លែងដែលមានផ្ទុះជម្លោះជាច្រើននៅតំបន់ហ្កាហ្សា លីបង់ និងសមុទ្រក្រហម បានបង្កឲ្យមានការភ័យខ្លាចចំពោះការកើនឡើងភាពតានតឹងក្នុងតំបន់កាន់តែធំឡើង។

ដោយត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ស្មារតីនៃការសន្ទនា» វេទិការនេះ ធ្វើឡើង នៅពេលមានការបែកបាក់សកលដែលមិនធ្លាប់មានពីមុនមក វិសមភាពសេដ្ឋកិច្ច កើនឡើង និងការផ្លាស់ប្តូរបច្ចេកវិទ្យាដ៏រំខាន ដែលផ្តល់នូវវេទិកាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសកលក្នុងការដោះស្រាយភាពមិនប្រាកដប្រជាធំៗ។

វេទិកាឆ្នាំនេះ ត្រូវបានរំពឹងថា នឹងទាក់ទាញការចូលរួមរបស់រដ្ឋាភិបាលក្នុងកម្រិតកំណត់ត្រា ដោយមានមេដឹកនាំនយោបាយសំខាន់ៗចំនួន ៤០០ រូប មេដឹកនាំ G7 ចំនួន ៦ រូប នាយកប្រតិបត្តិ និងនាយកប្រតិបត្តិជាន់ខ្ពស់របស់ពិភពលោកជិត ៨៥០រូប និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេជិត ១០០ ក្រុមហ៊ុន ត្រូវបានគេរំពឹងថា នឹងចូលរួម។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ុឌីមី ហ្សេឡិនស្គី ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah El-Sisi ប្រធានាធិបតីស៊ីរីលោក Ahmad Al-Sharaa និង លោក Aziz Akhannouch ប្រមុខរដ្ឋាភិបាលម៉ារ៉ុក ស្ថិតក្នុងចំណោមប្រមុខរដ្ឋចំនួន ៦៥រូប ដែលចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        112
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm