កុមារភៀសសឹកស្នាក់នៅជំរំចុងកាល់ បន្តអំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​បញ្ឈប់​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ

2026/01/19 10:52:10 pm        298

កុមារភៀសសឹកជាច្រើននាក់មកពីតាមបន្ទាត់ព្រំដែនក្នុងស្រុកបន្ទាយអំពិល រួមមានតំបន់ ថ្មដូន ជប់គគី ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលជាប់គាំង និង​កំពុង​សិក្សា​រៀន​សូត្រ​ជា​បណ្តោះ​អាសន្ន​នៅ​ទីតាំងជំរំសុវត្ថិភាពស្រុកចុងកាល់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបន្ត​អំពាវ​នាវ​យ៉ាងទ​ទូចដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ បញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃ មក​លើអធិតេយ្យភាពកម្ពុជា ពិសេសក្នុងតំបន់ដែលពួកគេរស់នៅតាមបន្ទាត់ព្រំដែន ដើម្បី​បាន​ត្រឡប់​ទៅ​ផ្ទះសំ​បែង និងបានសិក្សារៀនសូត្រជាធម្មតាវិញដោយមិនមានការភ័យខ្លាចបន្តទៀត។

កុមារភៀសសឹក បានបង្ហាញការសោកស្តាយ ចំពោះទង្វើឈ្លាន​ពាន​ដ៏​គឃ្លើន​របស់​យោធា​ថៃនា​ពេល​កន្លង​ទៅ ដែលបានបាញ់ប្រហារមកលើភូមិដ្ឋានរស់នៅរបស់ពួកគេ ដែលជា​​ប្រជា​ពលរដ្ឋ​ស៊ីវិល​​ស្លូត​ត្រង់​ជាច្រើនលើកច្រើនសារដោយគ្មានមនុស្សធម៌នៅក្នុងខ្លួន។ ក្រុមកុមារភៀសសឹក ចង់​ឱ្យ​ប្រទេសកម្ពុជា និងថៃ​ចូលរួមកិច្ចប្រជុំជាមួយគ្នាលើការដោះស្រាយបញ្ហាព្រំដែន ដោះ​ស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។

បណ្ដាកុមារភៀសសឹក បានបន្តទៀតថា ពួកគេត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមនោះទេ ពី​ព្រោះ ​ដោយសារតែសង្រ្គាមឈ្លានពានរបស់យោធាថៃ បានធ្វើឲ្យពួក​គេ​រ​ស់​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ​និងថៃ មានការលំបាកយ៉ាងខ្លាំង ត្រូវរត់ភៀសសឹកចេញពីផ្ទះសំបែង បាត់បង់ការ​សិក្សា​រៀន​សូត្រ ​និងត្រូវបែកបាក់ក្រុមគ្រួសារថែមទៀត។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា និងថៃ គិតមកដល់ពេលនេះ ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​បានវិលទៅលំនៅឋានវិញមានជាង៥០ម៉ឺននាក់ហើយ។ ចំណែកអ្នកបន្តស្នាក់នៅជំរំ មាន​ចំនួន ១៣ ម៉ឺននាក់ទៀត ក្នុងនោះមានស្រ្ដីជាង ៧ម៉ឺននាក់ និងកុមារជាង ៤ម៉ឺននាក់៕ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm