អឺរ៉ុប៖ ផលវិបាកនឹងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីលោក Trump គំរាមដំឡើងពន្ធ ជុំវិញបញ្ហា Greenland

2026/01/19 10:59:07 pm        52

ប្រទេសអឺរ៉ុបទាំង៨ ដែលត្រូវបានកំណត់គោលដៅដោយប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់ការដំឡើងពន្ធ ១០ភាគរយ ដោយសារការប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក លើកោះ Greenland បានរិះគន់ចំណាត់ការនេះ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) ដោយព្រមានថា ការគំរាមកំហែងរបស់លោក «ធ្វើឲ្យខូចដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងបង្កជាហានិភ័យឲ្យមានផលវិបាកដ៏គ្រោះថ្នាក់ខ្លាំងឡើងៗ»។

សេចក្តីថ្លែងការណ៍រួមដោយសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយចំនួនរបស់អាមេរិក បានបង្ហាញពីលទ្ធភាពនៃការមានចំណុចរបត់នៅក្នុងភាពតានតឹងថ្មី ពាក់ព័ន្ធនឹងអធិបតេយ្យភាព និងសន្តិសុខ ក្នុងរយៈពេលជិត ២៤ម៉ោងនេះ បន្ទាប់ពីលោក Trump ព្រលយនូវការគំរាមកំហែង។ ហើយនេះក៏ជាការស្តីបន្ទោសយ៉ាងខ្លាំងបំផុតលើលោក Trump ពីសម្ព័ន្ធមិត្តអឺរ៉ុប ចាប់តាំងពីលោកបានវិលត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញ កាលពីជិត ១ឆ្នាំកន្លងទៅ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បណ្ដាប្រទេសអឺរ៉ុបភាគច្រើន បានសម្រេចជ្រើសរើសការទូតស្របតាមរូបលោក សូម្បីតែនៅពេលស្វែងរកការបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន។ តែសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ក៏ដូចជាប្រទេសអឺរ៉ុបមួយចំនួនបញ្ជូនកងទ័ពទៅកាន់កោះ Greenland ដើម្បីចូលរួមសមយុទ្ធហ្វឹកហ្វឺនយោធារបស់ប្រទេសដាណឺម៉ាក ហាក់ដូចជាងាកចេញពីយុទ្ធសាស្ត្រនោះ។

តែយ៉ាងណាក្ដី សេចក្តីថ្លែងការណ៍រួមខ្លាំងៗមិនធម្មតាពីដាណឺម៉ាក ន័រវ៉ែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ បានបញ្ជាក់ថា កងទ័ពដែលត្រូវបានបញ្ជូនទៅដែនដី Greenland សម្រាប់ប្រតិបត្តិការ «Arctic Endurance» មិនមែនជាការគំរាមកំហែងដល់នរណាម្នាក់ឡើយ»។ ប្រទេសចំនួន ៦ ដែលត្រូវបានកំណត់គោលដៅនេះ គឺជាផ្នែកមួយនៃសហភាពអឺរ៉ុប (EU) ដែលមានសមាជិក ២៧ប្រទេស ដែលដំណើរការជាតំបន់សេដ្ឋកិច្ចតែមួយទាក់ទងនឹងពាណិជ្ជកម្ម។

បន្ទាប់ពីមានការពិភាក្សាបន្ទាន់មួយ ក្នុងចំណោមអ្នកតំណាងជាតិរបស់ EU កាលពីថ្ងៃអាទិត្យ ប្រធានក្រុមប្រឹក្សា EU លោក Antonio Costa បាននិយាយថា មេដឹកនាំនៃប្លុកនេះ យល់ឃើញដូចគ្នាថា «ពន្ធគយនឹងធ្វើឲ្យខូចទំនាក់ទំនងអន្តរអាត្លង់ទិក និងផ្ទុយពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-US (សហភាពអឺរ៉ុប-សហរដ្ឋអាមេរិក)៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm