ការលក់ដូរវិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើន ទោះបីអ្នកទិញមានតម្រូវការតិចតូច

2026/01/19 04:09:32 pm        78

អ្នកជំនាញអចលនវត្ថុបានបញ្ជាក់ឱ្យដឹងថា នៅដើមឆ្នាំ២០២៦នេះ ការ​លក់​ដូរ​ក្នុង​វិស័យ​អចលន​ទ្រព្យ ​និងសំណង់ នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច ដោយពួក​គេ​មាន​អំណាច​ក្នុង​ការ​ជ្រើសរើសទីតាំង និងប្រភេទអចលនទ្រព្យសម្រាប់ការជួញដូរ ឬស្នាក់នៅ។

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុ និង​សំណង់​ឆ្នាំ​២០២៦ នេះថា សម្រាប់សកម្មភាពវិស័យអចលនវត្ថុ និង សំណង់នៅឆ្នាំកន្លងមកនេះ ផ្នែក​មួយ​ចំនួនបានជួបញ្ហា និងមានតំបន់ខ្លះជួយគាំទ្រដល់អនុវិស័យនេះផងដែរ ជាក់ស្តែងតំបន់ ព្រលាន​យន្ត​ហោះថ្មី (ព្រលានយន្តហោះអន្តរជាតិតេជោ) ដែលស្ថិតនៅ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានីភ្នំពេញ បានកំពុងបន្តស្រូប យកអលនទ្រព្យដូចជា៖ គម្រោង​អភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជ​កម្ម និងអគារដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗជាដើម ក្នុងនោះសម្រាប់ ផ្នែកជួរមុខ នៃ​ព្រលាន​យន្ត​ហោះអន្តរជាតិតេជោ អាចនិងស្រូបយកប្រភេទអគារបម្រើដល់ការធ្វើពាណិជ្ជកម្ម និង​ផ្នែកនៅជុំវិញព្រលានយន្តហោះ នឹងមានការអភិវឌ្ឍផ្នែកលំនៅឋាន និងបុរីនានា និងមានផ្សារ​ទៅ​តំបន់​អភិវឌ្ឍវិស័យឧស្សាហកម្មជាដើម។

ឧកញ៉ា បន្តថា ដោយសាការរីកលូតលាស់សេដ្ឋកិច្ចឆ្នាំ២០២៥ បាននិងកំពុង​បន្ត​គាំទ្រ​ដល់​ការ​ទិញ​-លក់ក្នុងវិស័យអចលន ទ្រព្យ និងសំណង់ ខណៈនៅដើមឆ្នាំ២០២៦ នៅបន្ត​មាន​កំណើន​នៃ​ការ​លក់​ដូរ​នៅឡើយ ស្របពេលអ្នកទិញនៅមានចំនួនតិចតូច ដែលមានអំណាច​នៅ​ក្នុង​ការ​ជ្រើស​រើស​ទីតាំង និងប្រភេទអចលនទ្រព្យ តាមតម្រូវការដែលពួកគាត់ត្រូវការជាក់ស្តែង សម្រាប់​ការ​លក់​ដូរបន្ត ឬការទិញសម្រាប់ស្នាក់នៅជាដើម។

ជុំវិញវិស័យអនុវិស័យសំណង់ នៅក្នុងឆ្នាំ២០២៦នេះ, បើយោង​តាម​ក្រប​ខ័ណ្ឌ​នៃ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៦ បានបង្ហាញថា អនុវិស័យ​សំណង់ ​ត្រូវបានព្យាករថា នឹងបន្តងើប ប៉ុន្តែក្នុងសភាពយឺត និងមានកំណើនទាប ជាង​និន្នា​ការ​មុន​វិបត្តិ​ជំងឺកូដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋាន ឆ្លើយត​ប​ទៅ​នឹង​តម្រូ​វ​ការ​ពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់ បម្រើឱ្យវិស័យ​ឧស្សាហកម្ម​មួយចំនួនដូចជា រោងចក្រ និងឃ្លាំងជាដើម ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃអនុវិស័យនេះ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ៕ អត្ថបទ៖ រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា
2026/01/19 06:50:59 pm        1
រដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
2026/01/19 06:36:09 pm        1
ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់
2026/01/19 05:49:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WEF បញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនចូលរួមកិច្ចប្រជុំ Davos ដោយសារទើបមានការបង្ក្រាបការតវ៉ា

2026/01/19 06:59:02 pm
​រុស្ស៊ី៖ លោក Putin បានទទួលការអញ្ជើញឲ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក Trump
2026/01/19 06:56:57 pm
​អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា
2026/01/19 06:50:59 pm
​រដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
2026/01/19 06:36:09 pm
​ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់
2026/01/19 05:49:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/19 12:30:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/18 02:01:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/19 12:25:38 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am