កុមារកម្ពុជាជាច្រើនបានរៀនតាមកម្មវិធីសិក្សាបែបជប៉ុន ដែលជួយឲ្យការគិតកាន់តែប្រសើរ

2026/01/19 11:22:38 pm        360

ភ្នំពេញ៖ ក្រោមកិច្ចសហការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននាំយកនូវកម្មវិធីសិក្សាកំពុងពេញនិយម នៅក្នុងប្រទេសជប៉ុន មានឈ្មោះថា Think!Think! មកជួយបង្រៀនដល់កុមារកម្ពុជា ហើយកម្មវិធីសិក្សានេះ ក៏បានធ្វើឲ្យកុមារកម្ពុជា កាន់តែមានភាពវៃឆ្លាត និងមានការគិតកាន់តែល្អជាងមុន ។

ក្នុងកម្មវិធី World Cup ប្រចាំឆ្នាំរបស់ Think!Think! និងកម្មវិធីប្រគល់សញ្ញាបត្រប្រចាំឆ្នាំ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោក សានួយ កាស៊ូម៉ាសា ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ការប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ ២០២៥ ដោយប្រមូលផ្តុំកុមារជាង ១ ០០០នាក់ មកពីសាលាThink!Think! លើននីងលេប សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC) ដែលបានប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីឈ្នះពានរង្វាន់ ដើម្បីបង្ហាញពីជំនាញគិតបែបវិភាគ ជំនាញដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតផ្នែកគណិតវិទ្យា។

លោកបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហការរវាងក្រសួងអប់រំ យុវជន និងកីឡា JICA និង Think!Think! ប្រចាំកម្ពុជា ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបង្ហាញយ៉ាងច្បាស់ពីចំណង់ចំណូលចិត្តរបស់កុមារចំពោះការគិត និងការតាំងចិត្តរបស់ពួកគេក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។

 ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះ សម្រាប់ភាពជោគជ័យនាពេលអនាគត របស់កុមារ ។

ឯកឧត្តម បន្តថា កម្មវិធី Think!Think! World Cup មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយ ដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត ។

លោក ខេ កាវ៉ាស៊ីម៉ា នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បានឲ្យដឹងថា ជាមូលដ្ឋានការអប់រំ គួរតែជាបទពិសោធន៍ដ៏រីករាយមួយ ហើយកម្មវិធី Think!Think! បំផុសគំនិតនៃការចង់ដឹង ចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ ហើយយើងនៅតែប្តេជ្ញាថា នឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុត របស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅកម្ពុជា។

សម្រាប់សិស្សជ័យលាភីនៃកម្មពិធី Think!Think! World Cup 2025 ក្នុងនោះកម្រិតមត្តេយ្យ (Kinder Category) លេខ១៖ ខឹម បុទុម រមនា, លេខ២. កានបញ្ញា ដារិត, លេខ៣. ហុង សេង ងួន, លេខ៤. ខេន វាតាណាបិ និងលេខ៥. សុខ លីហុង ។ កម្រិតបឋមសិក្សា (Primary Category), លេខ១. សម្បត្តិ សុវណ្ណវឌ្ឍនៈ, លេខ២. នីណូ តាមូរ៉ា, លេខ៣. សារ៉ា ជូរី, លេខ៤. ជា ចន្ទវីរៈ និងលេខ៥. ខេង ផាន់រតន, កម្រិតខ្ពស់ (Advanced Category), លេខ១. អ៊ិអូរិ គីមូរ៉ា, លេខ២. សារ៉ា ម៉ូរីសា, លេខ៣. ផាន់ វ៉ីនឆាយ, លេខ៤. រ៉ុងមុនី ប្រសិដ្ឋ និងលេខ៥. អ៊ឹង លីមហ័រ ។ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប សិស្សចំនួន ២នាក់ ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៦ ។

គួរបញ្ជាក់ថា Think!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm