ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង ២០លានដុល្លារ ​លើ​គម្រោង​ពង្រីក​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុងតាខ្មៅ

2022/03/10 01:10:17 pm        790

ភ្នំពេញ៖ ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង ២០ លានដុល្លារអាមេរិក សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្រុងតាខ្មៅ លើគម្រោងសមត្ថភាពផលិតទឹកស្អាត ៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការបន្ថែម ទៅក្នុងប្រព័ន្ធចែកចាយរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញ។

ឯកឧត្តម អ៊ុំ សុថា ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជារដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត ​និងនវានុវត្តន៍ ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍវិស័យទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា ជុំវិញការអភិវឌ្ឍវិស័យទឹកស្អាត ជាពិសេសនៅក្នុងការ​រីករាល​ជំងឺ​កូវីដ១៩ ក្រសួង រួមជាមួយប្រតិបត្តិករ​ផ្គត់ផ្គង់​ទឹកស្អាត ​បាន​ខិតខំទ្វេដង ដើម្បី​ធានានិរន្តភាព ​ក្នុងការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​ជូន ​ប្រជាពលរដ្ឋ ​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ​និរន្តរភាព​ និងតម្លៃសមរម្យ​ ជាក់ស្តែងនាពេលកន្លងមកនេះ ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកសាង​បន្ថែមរោងចក្រផលិតទឹកស្អាតខ្នាតធំចំនួនពីរគឺ​ បាក់ខែង១​ និងបាក់ខែង២។

ចំណែកការអភិវឌ្ឍ​ទឹកស្អាតនៅក្រុងតាខ្មៅវិញ, ​ឯកឧត្តម ​បន្តឲ្យដឹងថា គម្រោងនេះស្ថិត​នៅក្រោម​ជំនួយ​ឥតសំណងរាជរដ្ឋាភិបាលជប៉ុន ​តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) គឺគ្រោងដំណើរសាងសង់រយៈពីរឆ្នាំ ​ដោយនឹងចាប់ផ្តើមដំណើរការសាងសង់ នៅ​ខែមិថុនា ឆ្នាំ២០២២ និង​បញ្ចប់​ការសាងសង់នៅខែធ្នូ ឆ្នាំ២០២៤ ​ដោយក្រុមហ៊ុន KKKCT CONSORTIUM នៅក្នុងគម្រោងពង្រីករោងចក្រប្រព្រឹត្តកម្មទឹកស្អាត ​មានសមត្ថភាពផលិត ៣ ម៉ឺនម៉ែត្រគូប​ ក្នុងមួយថ្ងៃ, ស្ថានីយបូមទឹកឆៅជាង ៣ម៉ឺ នម៉ែត្រគូប​ ក្នុងមួយថ្ងៃ, ​បំពង់មេនាំទឹកឆៅ, អាងស្តុកទឹកស្អាត, ម៉ូទ័របូមទឹកស្អាតចែកចាយជាដើម ​ដែលគម្រោងនេះ ​គឺជាជាប្រភេទគម្រោង Special Purpose Company ​ស្ថិតក្រោមការថែទាំលក្ខណៈបច្ចេកទេស​ និងគុណភាពទឹក ​ក្នុងរយៈពេល ១០ឆ្នាំរបស់ជប៉ុន ​នឹងលក់ជាវដុំជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ក្នុងតម្លៃតូចជាង ឬមិនឱ្យលើសពី ៥០០រៀល ​ក្នុងមួយម៉ែត្រគូប។

តាមរយៈគម្រោងខាងលើនេះ, ឯកឧត្តម អ៊ុំ សុថា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ​គម្រោងនេះ​ពិតជាដំណើរការប្រកប​ដោយ​ជោគជ័យ ទៅតាមកម្មវិធីដែលបានកំណត់ ​និងចូលរួមចំណែក​នូវបញ្ហា​កង្វះទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីឆ្នាំ២០២៤ តទៅ ជាពិសេសនៅក្រោយពេលរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត បាក់ខែងជំហានទី១ ត្រូវបានដាក់​ឱ្យដំណើរការ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm