លោក Trump បញ្ជាក់ថា នឹងសម្រេចបាន ក្នុងការដកការគំរាមកំហែងរបស់រុស្ស៊ី ពីកោះ Greenland

2026/01/19 11:23:45 pm        62

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) ថា ប្រទេសដាណឺម៉ាកមិនអាចធ្វើអ្វីបានឡើយ ក្នុងការដក «ការគំរាមកំហែងរបស់រុស្ស៊ី» ចេញពីដែនដី Greenland ទេ ហើយបានបញ្ជាក់ថា «ឥឡូវនេះដល់ពេលហើយ ហើយវានឹងត្រូវសម្រេចឲ្យបាន!!!»។

នៅក្នុងសារមួយលើគេហទំព័របណ្ដាញសង្គមដែលលោកជាម្ចាស់ឈ្មោះ Truth Social លោក Trump បានសរសេរថា៖ «អង្គការណាតូ (NATO) បានប្រាប់ប្រទេសដាណឺម៉ាកអស់រយៈពេល ២០ឆ្នាំមកហើយថា ត្រូវតែធ្វើឲ្យការគំរាមកំហែងរបស់រុស្ស៊ីបាត់ពីកោះ Greenland។ តែគួរឲ្យសោកស្ដាយ ប្រទេសដាណឺម៉ាកមិនអាចធ្វើអ្វីបានឡើយ ពាក់ព័ន្ធនឹងបញ្ហានេះ»។

ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Trump នេះ សេតវិមាន ការិយាល័យប្រធានាធិបតីដាណឺម៉ាក នៅសហភាពអឺរ៉ុប និងក្រសួងការបរទេសរបស់ប្រទេសដាណឺម៉ាក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។

លោក Trump បានទទូចម្តងហើយម្តងទៀតថា លោកនឹងដោះស្រាយ ចំពោះអ្វីដែលគ្មានអ្វីក្រៅពីការក្លាយជាម្ចាស់លើកោះ Greenland ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក។ មេដឹកនាំដាណឺម៉ាក និងកោះ Greenland បានទទូចថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយមិនចង់ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកនោះឡើយ។

កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ លោក Trump បានសន្យាថា នឹងអនុវត្តគោលការដំឡើងពន្ធជាបន្ទាប់ លើសម្ព័ន្ធមិត្តអឺរ៉ុប រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឲ្យទិញកោះ Greenland។ លោក Trump បានផ្ដល់ហេតុផលថា វត្តមានរបស់ចិន និងរុស្ស៊ី ធ្វើឲ្យកោះ Greenland មានសារៈសំខាន់ ចំពោះផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm