បាល់ទះសប្បុរសធម៌ ដើម្បជួយជនភៀសសឹក បង្ហាញពីស្មារតីរួបរួមខ្មែរតែមួយ ក្រោយកៀរគរជំនួយជាង ១២៧លានរៀល

2026/01/19 04:36:57 pm        54

ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីកៀរគរមូលនិធិជួយដល់ជនភៀសសឹក បានបញ្ចប់ដោយជោគជ័យ និងបានបង្ហាញពីការរួបរួមជាធ្លុងមួយ ក្រោមស្មារតីខ្មែរតែមួយរបស់ប្រជាពលរដ្ឋគ្រប់វ័យ និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីរួមគ្នាជួយជាតិ ក្នុងគ្រាដ៏លំបាក ក្រោយកៀរគរបានថវិកាសរុបជាង ១២៧លានរៀល។

ការប្រកួតនេះ មានបេក្ខភាព ៤ក្រុមចូលរួម និងបានធ្វើការប្រកួត ១ថ្ងៃពេញ នៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមបាល់ទះក្រសួងមហាផ្ទៃ បញ្ជាការដ្ឋានអង្គរក្ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រុមវិសាខា។ គ្រប់ការប្រកួត សុទ្ធតែទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយក្រៅពីការទិញសំបុត្រចូលទស្សនា ក៏មានការនាំទៅជាមួយនូវក្រមារ និងតុក្កតោជាដើម ពិសេសថែមទាំងបរិច្ចាគថវិកាផ្ទាល់ខ្លួន សម្រាប់គាំទ្រមូលនិធិជួយដល់ជនភៀសសឹក ។

ក្រោយបញ្ចប់ការប្រកួតសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសថា ថវិកាដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះ រួមជាមួយការបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អ្នកគាំទ្រ គឺមានចំនួនសរុប ១២៧,៨៧៥,០០០រៀល។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធថា ថវិកាទាំអស់នេះ បង្ហាញពីការចូលរួមរបស់ប្រជាពលរដ្ឋ ដើម្បីជួយជាតិក្នុងគ្រាលំបាក ដោយសហព័ន្ធ នឹងប្រគល់ថវិកាទាំងអស់ ដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្រាប់រៀបចំចាត់ចែងជួយសម្រួសដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅភូមិឋានវិញ តាមរយៈការសាងសង់ បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗជាដើម។

លោកបន្ថែមទៀតថា តាមរយៈព្រឹត្តិការណ៍សប្បុរសធម៌នេះ ក្រៅពីបង្ហាញពីការរួបរួមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ជាសញ្ញាណដ៏ល្អ សម្រាប់ការងាកមកចាប់អារម្មណ៍ និងគាំទ្រវិស័យកីឡាបាល់ទះកាន់តែខ្លាំងឡើង ដើម្បីជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតផ្លូវការនានា នៅពេលខាងមុខ ពិសេសការប្រកួពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៤ នាដើមខែកម្ភៈខាងមុខ នឹងទទួលបានការគាំទ្រកាន់តែច្រើនផងដែរ។

សម្រាប់លទ្ធផលបច្ចេកទេស នៃការប្រកួតបាល់ទះសប្បុរសធម៌ ដើម្បីកៀរគរមូលនិធិជួយជនភៀសសឹកនេះដែរ គឺក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាប់លេខ២ ក្រោយឈ្នះ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-០សិត នៅវគ្គជម្រុះ និងឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-២សិត នៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែកក្រុមវិសាខា បានជាប់លេខ៣ ក្រោយប្រកួតជម្រុះចាញ់ក្រុមក្រសួងមហាផ្ទៃ ៣-១សិត មុនយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣-១ ក្នុងវគ្គដណ្ដើមលេខ៣៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

ព្រះខ័នរាជ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ក្រោយចាយពេល ១១១នាទី ក្នុងជើងទី២
2026/01/19 04:46:12 pm        1
បាល់ទះសប្បុរសធម៌ ដើម្បជួយជនភៀសសឹក បង្ហាញពីស្មារតីរួបរួមខ្មែរតែមួយ ក្រោយកៀរគរជំនួយជាង ១២៧លានរៀល
2026/01/19 04:36:57 pm        1
សហព័ន្ធគុនខ្មែរអន្ដរជាតិ ប្រកាសកាលបរិច្ឆេទថ្មី នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៥
2026/01/14 03:29:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​WEF បញ្ជាក់ថា អ៊ីរ៉ង់ នឹងមិនចូលរួមកិច្ចប្រជុំ Davos ដោយសារទើបមានការបង្ក្រាបការតវ៉ា

2026/01/19 06:59:02 pm
​រុស្ស៊ី៖ លោក Putin បានទទួលការអញ្ជើញឲ្យចូលរួម «ក្រុមប្រឹក្សាសន្តិភាព» របស់លោក Trump
2026/01/19 06:56:57 pm
​អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា
2026/01/19 06:50:59 pm
​រដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
2026/01/19 06:36:09 pm
​ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់
2026/01/19 05:49:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/19 12:30:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/15 04:26:24 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/18 02:01:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/19 12:25:38 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am