ព្រះខ័នរាជ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ក្រោយចាយពេល ១១១នាទី ក្នុងជើងទី២

2026/01/19 11:46:12 pm        422

ក្រុមព្រះខ័នរាជស្វាយរៀង បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន ត្រឹមសប្ដាហ៍ទី១៧ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយវាយបកយកឈ្នះ ដោយលទ្ធផល ៣-២ ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។

ជំនួបដ៏ក្ដៅគគុកនេះ បានចំណាយពេលប្រមាណ ១១១នាទី ដោយបូកបូលម៉ោងធម្មតា ជាមួយនាទីបន្ថែម តាមវគ្គនីមួយៗ ទើបដឹងលទ្ធផលឈ្នះចាញ់ បន្ទាប់ពីក្រុមខ្លាំងទាំងពីរ បានបើកការវាយសម្រុកគ្នាពេញម៉ោង ចំពោះមុខអ្នកទស្សនាផ្ទាល់សរុបចំនួន ៥,០៤០នាក់ ។

ការប្រកួតនេះ ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានបើកការនាំមុខ ២គ្រាប់មុន ត្រឹមរយៈពេលប្រមាណ ២០នាទី ដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កិឡការ Dyer Moses នៅនាទី១៩ និងគ្រាប់ទី២ ដោយកីឡាករ Andres Nieto នៅនាទី២១។

បែបនេះក្ដី ភ្នំពេញក្រោន នៅតែបន្ដវាយសម្រុក ខណៈព្រះខ័នរាជស្វាយរៀង បានបង្កើនការវាយបកកាន់តែខ្លាំង រហូតរកបាន ២គ្រាប់តាមស្មើនៅចុងវគ្គទី១ ដោយកីឡាករ Peprah Kwame នៅនាទី៤០ និងនាទី៤៥+៤ មុនខ្សែប្រយុទ្ធសញ្ជាតិហ្គាណាដដែល រកបានគ្រាប់ទី៣ បើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ នៅនាទី៥៩។

នាទីសេសសល់ នៃវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមដាក់សម្ពាធគ្នាកាន់តែខ្លាំង រហូតមានការប៉ះទង្គិចគ្នា និងទទួលបានការពិន័យកាតលឿងជាច្រើនពីអាជ្ញាកណ្ដាល រួមទាំងកាតក្រហមផងដែរ ជាក់ស្ដែងកីឡាករ មិន រតនៈ ដែលទទួលកាតពិន័យកាតលឿនទី២ ស្មើនឹងកាតក្រហម នៅនាទី៩០+៩ ក៏ដូចជាការពិន័យកាតក្រហមលើក្រុមការងារគ្រូជំនួយភ្នំពេញក្រោនមួយរូប ក្រោយមានការប៉ះទង្គិចគ្នាចុងម៉ោង មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ៣-២ ក្នុងជើងទី២ បន្ទាប់ពីរងបរាជ័យក្នុងដី ២-៣ កាលពីជើងទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

នេះគឺជាការបរាជ័យលើកដំបូងរបស់ក្រុមភ្នំពេញក្រោន ក្នុងរដូវកាលនេះ ក្រោយឆ្លងកាត់ ១៥ប្រកួតឈ្នះ ១០ ស្មើ ៤ និងចាញ់ ១ ដែលធ្វើឲ្យពួកគេ បន្ដឈរលេខ២ និងរក្សា ៣៤ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង ៥ពិន្ទុ តែចំណេញ ១ប្រកួតក្នុងដៃ បើធៀបនឹងក្រុមព្រះខ័នរាជស្វាយរៀង ដែលបន្ដគ្រងកំពូលបណ្ដោះអាសន្ន រកបាន ៣៩ពិន្ទុ ជាមួយលទ្ធផល ១៦ប្រកួតឈ្នះ ១៣ និងស្មើ ៣៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm