សមាគមត្រចៀកកាំសង្ឃឹមថា ការនាំចេញនឹងកាន់តែប្រសើរក្រោយរដ្ឋទទួលស្គាល់ផ្លូវការ

2022/03/10 08:19:39 pm        1.4 K

​​ភ្នំពេញ៖ ខណៈដែលសមាគមត្រចៀកកាំខ្មែរ ត្រូវបានរដ្ឋាភិបាលទទួលស្គាល់ជាផ្លូវការ ដើម្បីអភិវឌ្ឍន៍ក្នុងការផ្គត់ផ្គង់ទាំងទីផ្សារក្នុងស្រុកនិងក្រៅ។ ជាមួយគ្នានេះ លោកតំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ សង្ឃឹមថា នឹងជំរុញការនាំចេញឲ្យកាន់តែល្អប្រសើរជាមុន ជាពិសេសទីផ្សារប្រទេសចិន។

ក្នុងកិច្ចសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី៩ មីនា ឆ្នាំ២០២២នេះ លោក ស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំ បានឲ្យដឹងថា គោលបំណងបង្កើត​សមាគម​ត្រចៀកកាំនេះឡើង ដើម្បីជំរុញ និងលើកទឹកចិត្តចំពោះការវិនិយោគ​លើការចិញ្ចឹម ​និង​អភិវឌ្ឍន៍​ផ្ទះត្រចៀកកាំ ​ក៏ដូចជាការពង្រឹងគុណភាពផលិតផលពីទឹកមាត់ត្រចៀកកាំ និង​ផ្តល់ការ​សិក្សា​ស្វែងយល់ ដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងការស្វះស្វែងរកទីផ្សារនាំចេញ​ទឹកមាត់​ត្រចៀក​កាំទៅទីផ្សារក្រៅប្រទេស ​និងជាពិសេសប្រទេសចិនតែម្តង ដោយសារកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​នឹងចូលជាធរមាននៅឆ្នាំនេះហើយ ហេតុនេះ​ឱកាសសម្រាប់ការ​នាំចេញ នឹងមានសង្ឃឹមខ្ពស់។

លោក បានបន្ថែមថា យើងសង្ឃឹមថា សមាគមនឹងអាចធ្វើការទូលំទូលាយបានច្រើនជាង ថែមទាំង​ផ្តល់ជំនឿ​ដល់ប្រជាកសិករ ​មានន័យថា​ ការបង្កើត​សមាគមមិនមែនបម្រើផល​ប្រយោជន៍​ឲ្យបុគ្គល​ណា​មួយនោះទេ គឺយើងជំរុញឲ្យមានការផ្សព្វផ្សាយបច្ចេកទេស​ទូទៅ​ក្នុងការថែទាំ​ឲ្យបានលទ្ធផល​ល្អ ​ហើយធ្វើយ៉ាងណាយើងផលិតសំបុក ​ឲ្យក្លាយជាសំបុកស្តង់ដារ ព្រោះការ​សិក្សាថ្មីៗនេះ នៅអាស៊ីប៉ាស៊ីហ្វិក ​គឺគេរកឃើញថា សំបុកត្រចៀកកាំ​នៅស្រុកខ្មែរ​យើងគឺមានគុណភាព​ល្អជាងគេ។

លោក ស៊ុយ កុកធាន បានឲ្យដឹងថា តាមការស្រាវជ្រាវកន្លងមក ក្នុង១ឆ្នាំៗ ប្រទេសចិនមានតម្រូវ​ការ​ផលិតផល​សំបុក​ត្រចៀកកាំរាប់ពាន់តោន ​ខណៈការផ្គត់ផ្គង់​នៅខ្វះជាង ១ពាន់តោន​ជារៀងរាល់ឆ្នាំ។ ​ទាក់ទិន​និងតម្លៃវិញ ​លោក បានបញ្ជាក់ថា បច្ចុប្បន្នសំបុកត្រចៀកកាំនៅកម្ពុជា មិនទាន់សម្អាត ​គិតជាមធ្យមមានតម្លៃចន្លោះពី ៦៥០ទៅ៧០០ដុល្លារ ក្នុង ១គីឡូក្រាម និង​សម្អាតហើយ​មានតម្លៃចន្លោះពី ១ ៦០០ ទៅជាង ២ ០០០ដុល្លារ ​ខណៈដែលនៅប្រទេសម៉ាឡេស៊ី ផលិតផលសំបុកត្រចៀកកាំមិនទាន់សម្អាត​ មានតម្លៃចន្លោះពី ​៨០០ទៅ១ ០០០ ដុល្លារ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm