មនុស្សរាប់ពាន់នាក់ ដង្ហែក្បួននៅសហរដ្ឋអាមេរិក ដើម្បីគាំទ្រក្រុមបាតុករប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់

2026/01/20 12:09:39 am        62

មនុស្សរាប់ពាន់នាក់ នៅសហរដ្ឋអាមេរិក បានធ្វើបាតុកម្មទ្រង់ទ្រាយធំ កាលពីថ្ងៃអាទិត្យ (ទី១៨ ខែមករា ឆ្នាំ២០២៦) ដោយថ្កោលទោសការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលអ៊ីរ៉ង់ លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងសាធារណរដ្ឋឥស្លាម។

មនុស្សរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុង Los Angeles ជាទីកន្លែងដែលជនជាតិអ៊ីរ៉ង់រស់នៅក្រៅប្រទេសច្រើនជាងគេបំផុតរបស់ពិភពលោក ខណៈពេលដែលមនុស្សរាប់រយនាក់ផ្សេងទៀត បានប្រមូលផ្តុំគ្នានៅទីក្រុង New York។ នេះបើយោងតាមការរាយការណ៍របស់អ្នកសារព័ត៌មានសរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងទីក្រុងទាំង២។

អំឡុងការតវ៉ានោះ គេឃើញក្រុមបាតុករអាមេរិកកាន់បដាថ្កោលទោស «ការប្រព្រឹត្តិវិនាសកម្មលើមនុស្សជាតិថ្មី» ជាអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើង» និងជាប្រភពនៃ «ភេរវកម្ម» របស់រដ្ឋាភិបាលអ៊ីរ៉ង់។

គួរបញ្ជាក់ថា បាតុកម្មដែលបង្កឡើងដោយកំហឹង ដោយសារបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច បានផ្ទុះឡើងទៅជាការតវ៉ា កាលពីចុងខែធ្នូ ឆ្នាំ២០២៥ ជាអ្វីដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាបញ្ហាប្រឈមដ៏ធំបំផុត ចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ការជួបជុំនោះបានថយចុះបន្ទាប់ពីមានការបង្ក្រាបរបស់រដ្ឋាភិបាលនៅអ៊ីរ៉ង់ ដែលក្រុមសិទ្ធិមនុស្ស បានហៅថា ជា «ការសម្លាប់រង្គាល» ដែលធ្វើឡើងដោយកងកម្លាំងសន្តិសុខ ក្រោមការបិទបាំងនៃការទំនាក់ទំនងដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមករា។

អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ដែលមានមូលដ្ឋាននៅប្រទេសន័រវ៉ែស ឲ្យដឹងថា ខ្លួនបានផ្ទៀងផ្ទាត់ការស្លាប់របស់អ្នកតវ៉ាចំនួន ៣.៤២៨នាក់ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ដោយបញ្ជាក់ពីករណីនេះ តាមរយៈប្រភពនៅក្នុងប្រព័ន្ធសុខាភិបាល និងវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឥស្លាម សាក្សី និងប្រភពឯករាជ្យផ្សេងទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm