អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ថា ការគំរាមដាក់ពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បង្កហានិភ័យនៃការកើនឡើងភាពតានតឹង និងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងអន្តរអាត្លង់ ទិក។
លោកបានសរសេរនៅលើទំព័រ X របស់ខ្លួនថា៖«យើងរួបរួមគ្នា និងសម្របសម្រួលជាមួយប្រទេសដាណឺម៉ាក និងប្រជាជនហ្គ្រីនលែន។ ក្នុងនាមជាសមាជិកនៃអង្គការណាតូ យើងប្តេជ្ញាពង្រឹងសន្តិសុខអាក់ទិកជាផលប្រយោជន៍អន្តរអាត្លង់ទិករួម។ ការគំរាមដាក់ពន្ធគយ បំផ្លាញទំនាក់ទំនងអន្តរអាត្លង់ទិក និងប្រឈមនឹងស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង»។

អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ឡើងវិញនូវផ្នែកមួយនៃសេចក្តីថ្លែងការណ៍រួមរបស់ចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវែស ហ្វាំងឡង់ បារាំង និងស៊ុយអែត ជាកន្លែងដែលពួកគេបានសម្តែងសាមគ្គីភាពជាមួយប្រទេសដាណឺម៉ាក និងប្រជាជនហ្គ្រីនលែន និងអំពាវនាវឲ្យមានការសន្ទនា ដោយផ្អែកលើគោលការណ៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដី។
លោក ត្រាំ បានព្រមាននាពេលមុនេះថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធគយ ១០% លើចក្រភពអង់គ្លេស អាល្លឺម៉ង់ ដាណឺម៉ាក ហូឡង់ ន័រវែស ហ្វាំងឡង់ បារាំង និងស៊ុយអែត ដែលនឹងនៅតែមានសុពលភាព រហូតដល់កិច្ចព្រមព្រៀង ត្រូវបានឈានដល់ការទិញយកកោះហ្គ្រីនលែនទាំងស្រុង និងចុងក្រោយ» ដោយទីក្រុងវ៉ាស៊ីនតោន៕
