ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់

2026/01/20 12:49:26 am        206

ពោធិ៍សាត់៖ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

ពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកស្រី Deborah Leeនាយិកាប្រតិបត្តិនិងជាប្រធានក្រុមហ៊ុនA1-Plastic ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរពាក់ព័ន្ធ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនទៀត។

លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic បានជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃឡើងវិញដ៏ទំនើប របស់ក្រុមហ៊ុន A1-Plastics នាថ្ងៃនេះ គឺជាការវិវត្តន៍ឧស្សាហកម្មថ្មីមួយ ក្នុងការប្រកួតប្រជែងនិរន្តរភាព និងការទទួលខុសត្រូវ នៃការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន A1-Plastics បានចំណាយទុនគ្រោង២៩លានដុល្លារ ជ្រើសរើសយកខេត្តពោធិ៍សាត់ គឺជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បន្តថា ការវិនិយោគនេះ នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញសេដ្ឋកិច្ចខេត្តពោធិ៍សាត់ និងដើម្បីបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងដោយផ្ទាល់ និងដោយប្រយោល ក្នុងភាពជាដៃគូររយៈពេលវែង ស្របតាមយុទ្ធសាស្ត្រសសរស្តម្ភទាំង៣ នៃវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពប៉ៃតង និងចីរភាព។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ចំនួន៤១៤កន្លែង ព្រមទាំងបានផ្តល់ការងារ ជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត បានចំនួន១៥,៧៨១នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីលទ្ធផលវិជ្ជមាន នៃការរីកចម្រើនមួយរបស់ខេត្ត ដោយមានការចូលរួមចំណែកគាំទ្រ ពីក្រសួង ស្ថាប័ន ពិសេសក្រុមការងាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងស្វាហាប់ ប្រកបដោយចក្ខុវិស័យ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រនេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍លើកឡើងថា វត្តមានរបស់ក្រុម A1-Plastic នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលនេះ គឺដោយមានការគាំទ្រពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជំរុញវិស័យវិនិយោគ មកកម្ពុជា ជាពិសេសមកខេត្តពោធិ៍សាត់ ជាចក្ខុវិស័យដ៏មានសារៈសំខាន់ ក្នុងការបង្កើតការងារប៉ៃតង ជូនក្មួយៗយុវជន និងប្រជាជន ឱ្យមានការងារធ្វើ និងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើង ឆ្ពោះទៅប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលខាងមុខ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន A1-Plastics នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានមួយចំណែកថែមទៀត។

ឯកឧត្តមសូមថ្លែងអំណរគុណជូនចំពោះ លោកស្រី Deborah Lee ដែលបានចំណាយទុនមកវិនិយោគលើទឹកដីខេត្តពោធិ៍សាត់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុន ឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm