ប្រធានរៀបចំការបោះឆ្នោតអ៊ុយក្រែន ព្រមានពីបញ្ហាប្រឈម ក្នុងការរៀបការបោះឆ្នោតក្រោយសង្គ្រាម

2026/01/20 02:49:46 am        95


ប្រធានរៀបចំការបោះឆ្នោតរបស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា អ៊ុយក្រែននឹងជួបប្រទះជាមួយបញ្ហាប្រឈមដ៏ធំ ក្នុងការរៀបចំការបោះឆ្នោតលើកដំបូងរបស់ខ្លួន ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី ក្នុងឆ្នាំ២០២២ ដ្បិតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសត្រូវបានបំផ្លាញ ហើយមនុស្សរាប់លាននាក់ត្រូវបានបម្លាស់ទីលំនៅដោយសារសង្គ្រាម។

ក្នុងបទសម្ភាសន៍ពិសេសជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយ លោក Oleh Didenko ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលរបស់អ៊ុយក្រែន បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់អ៊ុយក្រែន និងការរៀបចំឲ្យបានត្រឹមត្រូវ សម្រាប់ការបោះឆ្នោត នឹងត្រូវការពេលវេលាច្រើន។

ស្របពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចប់សង្គ្រាម ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាមទារឲ្យអ៊ុយក្រែនរៀបចំការបោះឆ្នោត ទោះបីជាដំណើរការនេះត្រូវបានហាមឃាត់ ក្រោមច្បាប់អាជ្ញាសឹកក៏ដោយ ដែលចូលជាធរមានចាប់តាំងពីមានការឈ្លានពាននេះ ហើយប្រជាជនអ៊ុយក្រែនភាគច្រើន ប្រឆាំងនឹងការបោះឆ្នោតក្នុងសម័យសង្គ្រាមបែបនេះក៏ដោយ។

ការរៀបចំការបោះឆ្នោតឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺជាផ្នែកមួយនៃក្របខ័ណ្ឌសន្តិភាព ២០ចំណុចដែលអ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានខិតខំធ្វើការ ដើម្បីបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ក្រោមសម្ពាធពីលោក Trump លោក Zelenskiy បាននិយាយកាលពីខែមុនថា លោកបានត្រៀមខ្លួនរួចរាល់ហើយក្នុងការរៀបចំការបោះឆ្នោត ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត អាចធានាសុវត្ថិភាពដល់ដំណើរការបោះឆ្នោត។

យ៉ាងណាក្ដី លោក Didenko បាននិយាយថា បទឈប់បាញ់ និងលក្ខខណ្ឌសុវត្ថិភាព សម្រាប់អ្នកបោះឆ្នោត គឺជាតម្រូវការជាមុន សម្រាប់ការបោះឆ្នោតណាមួយ។ ក្រៅពីនេះ អ៊ុយក្រែនជួបនូវបញ្ហាប្រឈមជាច្រើន ដែលមានដូចជាពលរដ្ឋរាប់លាននាក់រស់នៅក្រៅប្រទេស ឬនៅសមរភូមិជួរមុខ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ ហើយប្រព័ន្ធចុះឈ្មោះបោះឆ្នោតមិនរួមបញ្ចូលការធ្វើដំណើរទេសន្តរប្រវេសន៍ទេ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm