មន្ទីរ​បញ្ច​កោណ​បដិសេធ​អង្គការ NATO កំពុង​ផ្តល់​យន្តហោះ​ចម្បាំង​ដល់​អ៊ុយ​ក្រែ​ន

2022/03/10 09:31:26 pm        1.2 K

​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​កាលពី​ថ្ងៃ​ពុធ​បាន​ច្រានចោល ​លើ​ផែនការ​ណាមួយក្នុង​ការ​ផ្តល់​យន្តហោះ​ចម្បាំង MiG ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ទោះបី​ឆ្លងកាត់​ប្រទេស​ទី​ពីរ​ក៏ដោយ ដោយ​ចាត់​ទុក​ថា​ជា​ការ​ប្រថុយ​ដែល​មាន​ហានិភ័យ​ខ្ពស់ នឹង​មិន​ផ្លាស់ប្ដូរ​ប្រសិទ្ធភាព​របស់​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​។​

​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក John Kirby និយាយ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin បាន​និយាយជាមួយ​សម​ភាគី​ប៉ូឡូញ​កាលពី​ថ្ងៃ​ពុធ ហើយ​បាន​ប្រាប់​អំពី​ការ​វាយតម្លៃ​របស់​សហរដ្ឋ​អាមេរិក​។ លោក​និយាយ​ថា សហរដ្ឋអាមេរិក​កំពុង​ស្វែងរក​ជម្រើស​ផ្សេងទៀត ដែល​នឹង​ផ្តល់​នូវ​តម្រូវការ​ផ្នែក​យោធា​សំខាន់ៗ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ដូចជា​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​ប្រព័ន្ធ​អាវុធ​ប្រឆាំង​រថពាសដែក​។​ ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា ខ្លួន​បាន​ត្រៀម​ដើម្បី​ប្រគល់​យន្តហោះ MiG-29 ទៅ​ឱ្យ​អង្គការ​ NATO ដែល​បន្ទាប់មក​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក Kirby និយាយ​ថា អង្គភាព​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋអាមេរិក​បាន​សន្និដ្ឋាន​ថា វា​អាច​ត្រូវ​បាន​ចាត់ទុកថា​ជា​ការ​កើន​ឡើង​ជម្លោះ និង​បង្ក​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំង​របស់​រុស្ស៊ី​។

​ការ​លើក​ឡើង​របស់​លោក Kirby ពេលនេះ​បាន​ហួស​ពី​សេចក្ដីថ្លែងការណ៍​មួយ​របស់​លោក​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​ច្រានចោល​ការ​ផ្តល់​យន្តហោះ​ចម្បាំង​របស់​​ប៉ូឡូញ ដល់​សហរដ្ឋអាមេរិក​សម្រាប់​ការផ្ទេរ​ទៅ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​ន​។​ លោក​បាន​និយាយ​ថា ប្រទេស​នីមួយៗ​របស់​អង្គការ​ NATO អាច​សម្រេចចិត្ត​ដោយ​ខ្លួនឯងលើ​ជំនួយ​អ្វី​ដែល​ត្រូវ​ផ្តល់​ដល់​អ៊ុយ​ក្រែ​ន ប៉ុន្តែ​វា​មាន​សំនួរ​ថា​ តើ​ប្រទេស​ណាមួយ​នឹង​ផ្តល់​យន្តហោះ​ចម្បាំង ដោយ​គ្មាន​ការ​គាំទ្រ​ពីសហរដ្ឋ​អាមេរិក​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        263
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        305
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        284

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm