ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ

2026/01/20 08:27:58 am        120

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ ។

ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការ ILO, អង្គការ GIZ, សមាគម TAFTAC, សហជីព និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំង ដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិត ជាពិសេសនៅក្នុងរដូវប្រាំងនេះ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវ និងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារ និង (៣)ជំរុញការសន្ទនារវាងរាជរដ្ឋាភិបាល និយោជក និងម្ចាស់ម៉ាក ដើម្បីរិះរកមធ្យោបាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

 ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងខ្យល់ចេញចូលនៅកន្លែងធ្វើការ មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាពការងារ និងធានានូវនិរន្តរភាពអាជីវកម្ម។ បរិយាកាសការងារដែលមានផាសុកភាព នឹងជួយឱ្យកម្មករនិយោជិតរក្សាបាននូវស្មារតីនឹងនរ និងថាមពលពេញលេញ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេស គ្រោះថ្នាក់ការងារ និងជួយឱ្យសហគ្រាសឈានទៅសម្រេចបាននូវគោលដៅ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។

លោកជំទាវបានរំលឹកថា គ្រោះថ្នាក់ការងារគឺជាបញ្ហាដែលអាចបង្ការបាន ប្រសិនបើយើងមានការវាយតម្លៃហានិភ័យច្បាស់លាស់ និងការអនុវត្តវិធានការចំគោលដៅ។

ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធនិងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាកម្តៅឱ្យបានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការ ILO និងដៃគូនានា ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលទាក់ទង

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានប័ណ្ណតម្លៃ ៦០ ម៉ឺនរៀល សម្រាប់​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ
2026/01/20 10:55:26 am        1
អាវុធហត្ថរាជធានី បន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា
2026/01/20 08:51:58 am        1
ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ
2026/01/20 08:27:58 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានប័ណ្ណតម្លៃ ៦០ ម៉ឺនរៀល សម្រាប់​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ

2026/01/20 10:55:26 am
​[UPDATE] ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យឆេះផ្សារទំនើប Gul Plazaនៅប៉ាគីស្ថាន កើនឡើងដល់២៦នាក់និងជាង៨០នាក់បាត់ខ្លួន
2026/01/20 10:47:23 am
​ព្យុះថ្មីនឹងវាយប្រហារតំបន់ហ្កាហ្សា ដែលបង្កើនទុក្ខវេទនាដល់ប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់
2026/01/20 09:54:07 am
​ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកសរសើរ «ពេលវេលាប្រវត្តិសាស្ត្រ» ក្នុងពិធីបើកកិច្ចប្រជុំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស
2026/01/20 09:32:16 am
​ចិនជំរុញឱ្យអាមេរិកឈប់ប្រើប្រាស់អ្វីដែលហៅថាការគំរាមកំហែងពីចិន ជាលេសសម្រាប់ការស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន
2026/01/20 09:30:03 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/01/19 12:30:31 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/12/25 12:26:19 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/01/19 01:46:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/01/18 02:01:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/01/19 12:25:38 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am