រុស្ស៊ី រីករាយចំពោះភាពប្រេះឆារវាងលោក Trump និងអឺរ៉ុប ជុំវិញបញ្ហាកោះហ្រ្គីនលែន ប៉ុន្តែក៏បារម្ភខ្លះដែរ

2026/01/20 03:39:31 pm        168

អត្ថបទបែបវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានចេញផ្សាយកាលពីថ្ងៃចន្ទ (១៩ មករា) ថា រុស្ស៊ី កំពុងឈរមើលដោយក្តីរីករាយ ខណៈដែលការជំរុញរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីទទួលបានកោះហ្រ្គីនលែន (Greenland) បានពង្រីកភាពបែកបាក់ជាមួយអឺរ៉ុប ទោះបីជាជំហាននេះអាចមានផលវិបាកសន្តិសុខធ្ងន់ធ្ងរសម្រាប់ទីក្រុងមូស្គូក៏ដោយ ដែលក៏ចង់បានវត្តមានរបស់ខ្លួននៅក្នុងតំបន់អាកទិកមួយនេះផងដែរ។

វិមានក្រឹមឡាំង បាននិយាយថា លោក Trump នឹងត្រូវចាឈ្មោះទុកក្នុងប្រវត្តិសាស្ត្រ ប្រសិនបើលោកពិតជាអាចគ្រប់គ្រងហ្រ្គីនលែន ដែលជាទឹកដីស្វយ័តរបស់ដាណឺម៉ាក បានមែននោះ។ លោក Kirill Dmitriev ប្រេសិតពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសាទរចំពោះ "ការដួលរលំនៃសហភាពអន្តរអាត្លង់ទិក"។ ចំណែកអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev វិញ បាននិយាយចំអកថា អឺរ៉ុបកាន់តែក្រីក្រទៅហើយ។

ការរិះគន់របស់រុស្ស៊ី ចំពោះលោក Trump លើបញ្ហាដែនដីហ្រ្គីនលែននេះ ហាក់មិនសូវមានច្រើននោះទេ ខណៈដែលរុស្ស៊ី ចង់ឱ្យលោកឈរនៅខាងពួកគេ ដើម្បីធានាថា ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន គឺស្ថិតនៅលើលក្ខខណ្ឌរបស់ទីក្រុងមូស្គូ ទោះបីជាសម្ព័ន្ធមិត្តរុស្ស៊ី ជាប្រពៃណី ដូចជា វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុងភាពតានតឹងជាមួយអាមេរិកក៏ដោយ។

កាសែតប្រចាំថ្ងៃមួយចំនួនធំរបស់រុស្ស៊ីបាននិយាយថា ជាក្ដីរីករាយណាស់ក្នុងការមើលឃើញអឺរ៉ុប «ខាតបង់ទាំងស្រុង» បន្ទាប់ពីលោក Trump និយាយថា លោកនឹងដំឡើងពន្ធលើទំនិញដែលនាំចូលពីប្រទេសអឺរ៉ុបមួយចំនួន រហូតទាល់តែសហរដ្ឋអាមេរិក ត្រូវបានអនុញ្ញាតឱ្យទិញយកកោះហ្រ្គីនលែន។

ស្របពេលក្ដីត្រេកអរទាំងនេះ ទីក្រុងមូស្គូក៏កំពុងបារម្ភខ្លះដែរ ដោយសារជំហានរបស់លោក Trump ក្នុងការយកកោះនេះទៅគ្រប់គ្រង អាចមានផលប៉ះពាល់ដល់មហិច្ឆតារបស់រុស្ស៊ី នៅក្នុងតំបន់អាកទិក ដែលសម្បូរដោយធនធានធម្មជាតិ និងត្រូវបានរុស្ស៊ី មើលឃើញថា មានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm