អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានប័ណ្ណតម្លៃ ៦០ ម៉ឺនរៀល សម្រាប់​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ

2026/01/20 05:55:26 pm        196

កម្ពុជាចេញប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមួយប័ណ្ណមានតម្លៃ ៦០ ម៉ឺនរៀល ស្មើនឹង ១៥០ ដុល្លារអាម៉េរិក សម្រាប់ផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ថ្នាល​ឌីជីថល Cam-IE សម្រាប់រៀននូវវគ្គបណ្តុះបណ្តាល ជំនាញ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃ១៩ ខែមករា ម្សិលមិញនេះ អញ្ជើញចូលរួមការដាក់សម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី "ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" ក្រោម ប្រធានបទ "បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល" ក្នុងនោះកម្មវិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិត ភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃ​មូល​និធិ​អភិវឌ្ឍន៍​ជំនាញ បានបញ្ជាក់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គប​ណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹង សមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ប័ណ្ណជំនាញ​នេះ មួយសន្លឹកមានតម្លៃ ៦០ ម៉ឺនរៀល ឬស្មើនឹង ១៥០ ដុល្លារអាម៉េរិក នឹង​ផ្តល់​ជូន​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់​សម្រាប់​ការ​ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើស​រួច​ជា​ស្រេច ​ពីមូលនិធិ អភិវឌ្ឍន៍ជំនាញ ដោយធានាបាននូវគុណភាព និងតម្លៃនៃលុយ។

គួរបញ្ជាក់ថា ប័ណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសប័ណ្ណធម្មតា ប៉ុន្តែជា​លិខិត​ឆ្លង​ដែន​ដ៏​មាន​តម្លៃ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស ក្នុងការ​ឈាន​ទៅ​ចាប់​យក​ឱកាសថ្មី និងចំណូលបន្ថែម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm