រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ទុក្ខ​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងបន្តភៀសសឹក

2026/01/20 06:36:30 pm        210

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ននេះ ជន​ភៀស​សឹក​កម្ពុជា​ជាង​ប្រាំសែនមួយម៉ឺននាក់ហើយ ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សំបែង​របស់​ពួក​គេ​វិញ​ ខណៈនៅសេសសល់រាជរដ្ឋាភិបាលបាននិង​កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ​បាន​បន្ត​ផ្តល់​នូ​វគ្រឿង​ឧបភោគ​បរិភោគគ្រប់បែបយ៉ាងជាប្រចាំ និង​ខិត​ខំ​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​វិលត្រឡប់ទៅលំនៅដ្ឋានដើមវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។

ថ្លែងក្នុង​​សន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលបានបន្តខិតខំយ៉ាងសកម្មតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរដែ​ល​បាន​កំពុង​បន្ត​ភៀសសឹក ដោយបន្ត​ផ្តល់​សេវា​ទូរ​គម​នា​គមន៍ ទឹកភ្លើង និងអាហារគ្រប់គ្រាន់ រួមទាំងទីជម្រកសមរម្យជាបណ្តោះអាសន្នផងដែរ។

សូម​បញ្ជាក់ថា ក្រោយការឈ្លានពានជាលើកទីពីររបស់ទាហានថៃអស់រយៈពេល២១ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៧​ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​កន្លង​ទៅ​នេះ​មាន​ជន​ភៀសសឹក​កម្ពុជា​ជិត​មួយ​លាន​នាក់​ បាន​រត់​ភៀស​សឹក​ជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៦​នេះ ​មានបងប្អូនដែលជាជនភៀសសឹកបាន​វិល​ត្រឡប់​ទៅ​ផ្ទះ​សំបែង​របស់​ពួក​គាត់​វិញ​ជា​បន្ត​បន្ទាប់ ខណៈបងប្អូនដែលនៅ​សេស​សល់​​កំពុងត្រូវបាន​​បន្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ពី​រាជ​រដ្ឋាភិបាល ​និងមានប្រ​ទេស​ជាមិត្តមួយចំនួនបានបន្តផ្តល់នូវសម្ភារៈប្រើប្រាស់ អាហារ​ហូប​ចុក​ជា​រឿយ​ៗ​ផង​ដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        43
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        37
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm