ក្រុមអ្នកវិភាគព្រមានថា វិបត្តិផ្ទៃក្នុងអ៊ីរ៉ង់ អាចបង្កហានិភ័យនុយក្លេអ៊ែរ ខណៈអាមេរិក ចង់ឱ្យប្ដូររបប

2026/01/20 07:28:06 pm        113

 សេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិជាច្រើន បានឱ្យដឹងកាលពីថ្ងៃចន្ទ (១៩ មករា) ថា បន្ទាប់ពីភាពតានតឹងកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជុំវិញការបង្ក្រាបដោយហិង្សារបស់ទីក្រុងតេអេរ៉ង់លើការតវ៉ា ក្រុមអ្នកវិភាគព្រមានថា ភាពចលាចលផ្ទៃក្នុងដែលប៉ះពាល់ដល់របបដឹកនាំបែបសាសនារបស់អ៊ីរ៉ង់ អាចបង្កហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរ។

ក្នុងប៉ុន្មានថ្ងៃមកនេះ លោកប្រធានាធិបតីអាមេរិក Donald Trump ហាក់ដូចជាដកថយពីជម្រើសនៃការវាយប្រហារយោធាលើអ៊ីរ៉ង់ ប៉ុន្ទេលោកបានអំពាវនាវឱ្យបញ្ចប់ការគ្រប់គ្រងជិត ៤០ឆ្នាំ របស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei នៅអ៊ីរ៉ង់។ ការអត្ថាធិប្បាយរបស់លោក Trump ជាការឆ្លើយតបទៅនឹងលោក Khamenei ដែលហៅលោក Trump ថាជា "ឧក្រិដ្ឋជន" និងស្ដីបន្ទោសថា អាមេរិក ជាអ្នកនៅពីក្រោយចលាចលនៅអ៊ីរ៉ង់។

ដោយសារគ្រោះថ្នាក់ជាច្រើន ក្រុមអ្នកវិភាគព្រមានថា សម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏អាចនឹងប្រឈមនឹងហានិភ័យផងដែរ។ លោក David Albright — អតីតអ្នកត្រួតពិនិត្យអាវុធនុយក្លេអ៊ែរនៅអ៊ីរ៉ាក់ និងជាស្ថាបនិកនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងសន្តិសុខអន្តរជាតិមិនស្វែងរកប្រាក់ចំណេញនៅទីក្រុងវ៉ាស៊ីនតោន — បាននិយាយថា ក្នុងសេណារីយ៉ូនៃភាពវឹកវរផ្ទៃក្នុងនៅអ៊ីរ៉ង់ រដ្ឋាភិបាលអាច «បាត់បង់សមត្ថភាពក្នុងការការពារទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់ខ្លួន»។

អ្នកជំនាញរូបនេះព្រមានថា ស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់បានយ៉ាងច្រើនរបស់អ៊ីរ៉ង់ «នឹងក្លាយជារឿងគួរឱ្យបារម្ភបំផុត» ដោយបន្ថែមថា មានលទ្ធភាពដែលថា សម្ភារៈមួយចំនួននោះ «នឹងត្រូវគេលួច» ប្រសិនបើផ្ទៃក្នុងអ៊ីរ៉ង់ វឹកវរខ្លាំង។ ក្រុមអ្នកជំនាញបានលើកឧទាហរណ៍ដូចជា បន្ទាប់ពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ សារធាតុនុយក្លេអ៊ែរអ៊ុយរ៉ានីញ៉ូម និងភ្លុយតូនីញ៉ូមដ៏គ្រោះថ្នាក់ ដែលសមស្របសម្រាប់បង្កើតគ្រាប់បែកនុយក្លេអ៊ែរ បានបាត់ស្រមោល ដោយសារតែសន្តិសុខចុះខ្សោយ និងការការពារទ្រព្យសម្បត្តិទាំងនេះចុះខ្សោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm