ទេសចរអន្តរជាតិយល់ស្របចំពោះចំណាត់ថ្នាក់ខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតសម្រាប់ទស្សនា

2026/01/20 08:13:44 pm        206

ខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦នេះ បានស្ថិតនៅក្នុងចំណោម២៥ គោលដៅទេសចរណ៍វប្បធម៌ដ៏ល្អបំផុតរបស់ពិភពលោក (Best Cultural Destinations in the World 2026)។ ទេសចរអន្តរជាតិ ដែលបានទស្សនាកម្ពុជា បានយល់ស្រប​ចំពោះ​ការ​ចាត់​ចំណាត់​ថ្នាក់​នេះ ដោយបញ្ជាក់ថា ខេត្ត សៀមរាប ជាគោលដៅទេសចរ​ណ៍​ដ៏​សំខាន់​សម្រាប់​ទៅ​ទស្សនា​ដោយ​មិនអាចអាក់ខានបាន។

ទេសចរអន្តរជាតិមកពីប្រទេសអង់គ្លេស អ៊ីតាលី និងប្រទេសនានាទៀត បានប្រាប់BTV នៅ​ថ្ងៃ​ទី​២០ខែមករា នេះថា ជាការពិតណាស់ នៅមុនពេលដាក់គោលដៅ ដាក់ផែនការមកទស្សនាកម្ពុជា គឺ​គ្រប់​ទេសចរ ទាំងអស់ មានផែនការទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយ​មិន​អាច​អាក់​ខាន ដោយសារខេត្ត សៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រល្អឯក ដែល​គេ​ត្រូវ​ដឹង ​ត្រូវសិក្សា ស្វែងឲ្យបានស៊ីជម្រៅ។

សូមបញ្ជាក់ថា តាមហ្វេសប៊ុកផ្លូវការ SEA Infographics បានផ្សាយថា ខេត្តសៀមរាប នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងចំណោម​២៥​គោលដៅ​វប្បធម៌​ល្អ​បំផុត​លើ​ពិភពលោក។ ការ វាយតម្លៃ និងការផ្តល់ចំណាត់ថ្នាក់ គឺផ្អែកតាម​ប្រមូល​ការ​ស្ទាប​ស្ទង់​មតិ​ ការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវ ពិតពីអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ក្នុង​រយៈពេល១២ខែ ដែលដើរកម្សានន្តនៅតាមបណ្តាប្រ ទេសនានានៅជុំវិញពិភពលោក។

តាម​តារាងគោលគោលដៅទេសចរណ៍វប្បធម៌កំពូលៗរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៦ លំដាប់ លេខ១ ប្រទេសសិង្ហបូរី លេខ២ ទីក្រុងឡុងក៏ ប្រទេសអង់គ្លេស លេខ៣ ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ខណៈ លេខ១៣ គឺខេត្តសៀមរាប បន្ទាប់មកទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី និង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm