កិច្ចប្រជុំបូកសរុបការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកណ្តាលឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២

2022/03/11 12:22:54 am        108

កណ្ដាល​៖នៅសាលាខេត្តកណ្តាល រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំពិភាក្សា “បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២២”របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តកណ្តាល ក្រោមកិច្ច​សហការ​រវា​ង​មន្ទីរសុខាភិបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជាមួយក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី។

កិច្ចប្រជុំខាងលើកនេះ ស្ថិតក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុម​ប្រឹក្សា ​ខេត្ត​កណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានគណៈកម្មការទី៧រដ្ឋសភា និងជាប្រធាន​កិត្តិ​យស​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយនឹងប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំង​ប្រដាប់​អាវុធទាំងបី ក៏ដូចជាសមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានីថ្នាក់​កណ្តាល និងខេត្តកណ្តាល ចំនួន៥៥០នាក់។

ឯកឧត្តមវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកណ្តាល បានឲ្យដឹងថា កិច្ចប្រជុំនាពេលនេះ ប្រារព្ធឡើង​ក្នុង​គោល​បំណងរួមដើម្បីបន្តចូលរួមលើកកម្ពស់សុខភាពប្រជាជននៅខេត្តកណ្តាល ឱ្យកាន់តែល្អប្រសើរ​ឡើង​ថែមទៀត តាមរយៈការចុះការពិនិត្យ ព្យាបាល បណ្តុះបណ្តាលវិធីសាស្ត្រសង្គ្រោះបឋម ការអប់រំសុខភាព និងផ្តល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋដោយឥតគិតថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី​និងជាពិសេសការចូលរួមយុទ្ធនាការ​ចាក់វ៉ាក់​សាំង​បង្ការកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំង​ប្រទេស​ដោយ​ឥត​គិត​ថ្លៃ ពីសំណាក់ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំនៅខេត្តកណ្តាល ដោយមិន​គិតថវិកាបេសកកម្ម។

ជាមួយគ្នានោះដែរ ឯកឧត្តម លេង ផាលី បានថ្លែងថា ក្នុងបរិបទកូវីដ១៩ ការឆ្លង​រាត​ត្បាត​មេរោគកូវីដ១៩ មិនថាតែប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកនោះទេ គឺវ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ជាកត្តាកំណត់ចាំបាច់បំផុត ដែលមិនអាចខ្វះបាន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តម ប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានគណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់​សាំង​កូវីដ​១៩ ជ្រើសរើសឲ្យចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស​ដោយ​ចេញ​​លិខិតឧទ្ទេសនាមឲ្យបំពេញបេសកកម្មជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះក្រុមគ្រូពេទ្យ បានចុះ​បេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋបានប្រមាណ ៣,៦០១,៣១៤ដូស​(បីលាន​ហុកសិបម៉ឺនមួយពាន់ បីរយដប់បួនដូស) ក្នុង១២រាជធានី-ខេត្ត ក្នុងនោះនៅខេត្តកណ្តាល បានចំនួ​ន​ប្រមាណ​៦០,០៤៥ដូស ស្រី៣០,៩៤៦ដូស។ ជាការពិតការងារពិនិត្យ និងព្យាបាលជំងឺ​ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល១០ឆ្នាំ គិតចាប់ពីថ្ងៃបង្កើត (២ធ្នូ ២០១២ ដល់៩មីនា ២០២២) ក្រោមការ​ដឹកនាំ​ចង្អុល​បង្ហាញ​ដោយផ្ទាល់ និងការឧបត្ថម្ភទាំងស្មារតី និងសម្ភារៈពីសំណាក់​ឯកឧត្តម ប្រធាន ហ៊ុន ម៉ានី ក្រុម​ការ​ងារ​​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ​បាន​ចំនួន​៣៧១​លើក ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចំនួន៥,៦៧៩នាក់ ក្នុងនោះស្រី្តមានចំនួន៣២៣១នាក់ បានពិនិត្យ និងព្យាបាល ព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជា​ពល​រដ្ឋ បានចំនួន ៤,១៥៨​,​៧៨២​នាក់(បួនលានដប់ប្រាំម៉ឺន ប្រាំបីពាន់ ប្រាំពីររយ ប៉ែតសិប ពីរនាក់) ក្នុង២៥រាជធានី-ខេត្ត។ 

ក្នុងនាមរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ សូមសម្តែងនូវការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ ចំពោះវីរៈភាពដ៏អង់អាចក្លាហាន របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកណ្តាល ដែលជាកងទ័ពអាវ ស ជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបាន​យកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល ថ្នាក់ដឹកនាំ មន្រី្តរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឲ្យទទួលបានសេវាសុខភាពគ្រប់ជ្រុងជ្រោយ មានគុណភាព សុវតិ្ថភាព និងប្រសិទ្ធភាព ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការព្យាបាលជំងឺឆ្លង ក៏ដូចជា​ជំងឺ​ផ្សេងៗទៀត ក្នុងភូមិសាស្រ្តខេត្តកណ្តាលនាពេលកន្លងមក។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សូមគាំទ្រ និងសហការយ៉ាងពេញ​ទំហឹងចំពោះ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តកណ្តាល សូមបន្តសកម្មភាពមនុស្សធម៌នេះ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ ហើយសូមចាត់ទុកកម្មវិធីនេះ ជាកាយវិការមនុស្សធម៌ មិនអាចកាត់ថ្លៃបានក្នុងនាមខ្មែរជួយខ្មែរ និងជាសិល្បៈចែករំលែកដ៏ល្អប្រពៃ និងស្របតាមគោលន​យោ​បាយ​ចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា៕ អត្ថបទ​៖ រដ្ឋា

 


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm