ក្រុម​អ្នក​តវ៉ា​ប្រឆាំង​បម្រាម​គោចរ​នៅ​​ហ្ស៊កដានី​ប៉ះ​ទង្គិច​គ្នា​ជាមួយ​នគរបាល​ព្រោះ​វិធានការ​ COVID-19

2021/04/27 09:59:58 am        155

​ហ្ស៊កដានី​៖ នគរបាល​បង្ក្រាប​កុបកម្មបាន​ប៉ះទង្គិច​គ្នា​ ជាមួយ​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់​នៅ​ក្នុង​ទីក្រុង​អា​ម៉​ង់​​កាលពី​ថ្ងៃ​ច័ន្ទ​ ដែល​បាន​ប្រមូល​ផ្ដុំគ្នា​ប្រឆាំង​នឹង​បម្រាម​គោចរ​ ពេល​ល្ងាច​នៅ​ក្នុង​រាជធានី​របស់​ប្រទេស​ហ្ស៊​កដា​នី​។ កងកម្លាំង​សន្តិសុខ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បញ្ចប់​បាតុកម្ម ​ដោយ​ក្រុម​បាតុករ​ដែល​បាន​ផ្ទុះ​កំហឹង​ផង​ដែរ​ ដោយសារ​ការ​ស្លាប់​អ្នកជំងឺ​វីរុស​កូ​រ៉ូ​ណា​យ៉ាង​ហោច​ណាស់​ ៧​នាក់នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ​ព្រោះ​កង្វះ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​។

​ក្រុម​អ្នក​តវ៉ា​ដែល​បាន​បំពាន​បម្រាម​គោចរ​ពេលយប់​នៅ​យប់​ទី​៣ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ Bishr al-Khasawneh ​ចុះ​ចេញពី​តំណែង​។ សារ​ព័ត៌មាន​រដ្ឋ​ហ្ស៊​កដា​នី​បាន​រាយ​ការណ៍​ថា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​សុខាភិបាល​ហ្ស៊​កដា​នី​ លោក Nathir Obeidat បាន​លាលែង​ពី​តំណែង បន្ទាប់ពី​អ្នកជំងឺ ​៧​នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ជិត​រាជធានី​អា​ម៉​ង់ ដោយសារ​កង្វះ​ការ​ផ្គត់ផ្គង់​អុកស៊ីសែន។​ កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​បាន​រឹត​បន្តឹង​វិធានការ​រឹតត្បិត និង​អនុវត្តន៍​វិធាន​ការ​បិទ​ថ្ងៃ​ចុង​សប្ដាហ៍ និង​បម្រាម​គោចរ​ពេលយប់ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស ​COVID-19​។

​កាលពី​ថ្ងៃ​ច័ន្ទ ប្រទេស​ហ្ស៊​កដា​នី​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​វីរុស​ខ្ពស់​បំផុត ចាប់​តាំង​ពី​ជំងឺ​រាត​ត្បាត​សកល​ចាប់ផ្ដើម​ផ្ទុះ​ ដោយមាន​ករណី​ឆ្លង​ថ្មី ៩,៤១៧​នាក់ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​ហក់​ឡើង​ដល់​ ៤៨៦,៤៧០​នាក់​។ ប្រទេស​នេះ​ក៏បាន​កត់ត្រា​ករណី​ស្លាប់​ចំនួន ​៨២​នាក់​ផង​ដែរ ជា​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ ១​ថ្ងៃ ដែល​នាំ​ឲ្យ​មាន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ៥,៤២៨​នាក់៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm