ម៉ាក​ផលិតផល​ល្បី​ៗ​របស់​លោក​ខាងលិច​បាន​បិទ​ហាង​នៅ​តាម​ផ្សារ​ទំនើប​របស់​រុស្ស៊ី​

2022/03/11 09:45:27 am        1.6 K

​រុស្ស៊ី៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចាប់តាំងពី​លោកខាងលិច​បានដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ពលរដ្ឋ​សាមញ្ញ​រុស្ស៊ីកំពុងមាន​អារម្មណ៍​ថា​ ប៉ះពាល់​ខ្លាំង​ពី​ការ​ឡើងថ្លៃ​ខ្ពស់​ដែល​មិន​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ​ហាង​លក់រាយ​សម្លៀកបំពាក់​ជាច្រើន​របស់​លោក​ខាងលិចរួម​ទាំង​ផ្សារ​ធំ​ៗ​ និង​ម៉ាក​ល្បី​ប្រណីត​ៗបាន​ផ្អាក​ប្រតិបត្តិការដែល​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​នានា​ស្ងាត់ជ្រងំ​។

​ម៉ាក​លក់​សម្លៀកបំពាក់ Uniqlo របស់​ជប៉ុន​ក៏បាន​បិទ​ជា​បណ្ដោះអាសន្ន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​មានការ​រិះគន់​ពី​សង្គម​ជុំវិញ​ការ​អត្ថាធិប្បាយ​ ដែល​បាន​រាយការណ៍​ដោយ​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់ថា ​ហាង​ចំនួន ៤៩ របស់​ខ្លួន​នឹង​បន្ត​បើក​។​ ​កាលពីដើម​សប្តាហ៍​នេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Fast Retailing លោក Tadashi Yanai ត្រូវបាន​ដកស្រង់​សម្តី​ដែល​និយាយ​នៅក្នុង​អាជីវកម្ម​ជប៉ុន​ប្រចាំថ្ងៃ Nikkei ថា ​ហាង​លក់​សម្លៀកបំពាក់​ម៉ាក Uniqlo នឹង​បន្ត​បើក​នៅក្នុង​ប្រទេស​រុស្ស៊ី ដោយសារតែ​ជនជាតិ​រុស្ស៊ី​មាន​សិទ្ធិ​ច្រើន​ក្នុងការ​ស្លៀកពាក់​ប្រចាំថ្ងៃ ​ដូច​អ្នក​ផ្សេងទៀតដែរ​។​

​ការអត្ថាធិប្បាយ​នេះ​មាន​ឡើង​ បន្ទាប់ពី​ម៉ាក​ផលិតផល​ក្រុមហ៊ុន​ធំៗ​ផ្សេងទៀតដូចជា Zara, Coca-Cola, Apple និង McDonald's បាន​ចាក​ចេញពី​ប្រទេស​រុស្ស៊ី ដែល​នាំ​ឲ្យ​មានការ​រិះគន់រួមទាំង​ការអំពាវនាវ​ឲ្យ​ធ្វើពហិការ​នៅលើ​បណ្ដាញ​សង្គម​ផងដែរ​។​ ​ធនាគារកណ្តាល​បាន​ឈានទៅរក​ការបង្កើន​លំនឹង​ប្រា​ក់រូ​ប្លិ៍ និង​ប្រព័ន្ធ​ធនាគារ រឹតបន្តឹង​ការដក​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស និង​ទុក​ឲ្យ​ទីផ្សារ​ភាគហ៊ុន​បិទ​ជិត​ពីរ​សប្តាហ៍​។ ​រដ្ឋាភិបាល​ក៏បាន​ប្រកាស​ពី​វិធានការរឹតត្បិត​ អ្នកវិនិយោគ​បរទេស​មិន​ឲ្យ​ភៀសខ្លួន​ចេញពី​ប្រទេស​នេះដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am