ជប៉ុនហាមឃាត់មិនឲ្យរដ្ឋមន្ត្រីរៃអង្គាសថវិកា នៅមុនការបោះឆ្នោត

2026/01/21 12:03:45 am        70

អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាល នៅថ្ងៃអង្គារ (ទី២០ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលជប៉ុន បានដាក់បម្រាមទាំងស្រុងមិនឲ្យមានការរៃអង្គាសថវិកានយោបាយដោយរដ្ឋមន្ត្រី ខណៈដែលនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងត្រៀមខ្លួន សម្រាប់ការបោះឆ្នោតសភាតំណាងរាស្ត្រមុនអាណត្តិ ដែលគ្រោងធ្វើឡើងនៅខែកុម្ភៈ។

ការកែប្រែក្រមរបស់រដ្ឋមន្ត្រីដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ហាមឃាត់រដ្ឋមន្ត្រីមិនឲ្យរៃអង្គាសថវិកាគ្រប់ទំហំ ជាការផ្លាស់ប្តូរពីច្បាប់មុនៗដែលគ្រាន់តែជំរុញឲ្យចៀសវាងការរៃអង្គាសថវិកាក្នុងចំនួនច្រើន ដោយមិនកំណត់កម្រិតតួលេខឡើយ។

នាយខុទ្ទកាល័យ លោក Minoru Kihara បានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើង «ដោយពិចារណាលើចេតនាពិត» របស់ក្រមនេះ ដែលលោកបាននិយាយថា មានបំណង «រក្សាសុចរិតភាព និងធានាដល់ទំនុកចិត្តរបស់សាធារណជន ក្នុងនយោបាយ និងរដ្ឋបាល»។

ក្រមរដ្ឋមន្ត្រីរបស់ជប៉ុននេះ អនុវត្តចំពោះរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីជាន់ខ្ពស់ និងអនុរដ្ឋមន្ត្រីសភា។ ការផ្លាស់ប្តូរ នៅមុនការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ អាចមានគោលបំណងបញ្ជាក់ឲ្យឃើញថា លោកស្រី Takaichi មានជំហរសកម្មជាមុន ស្ដីពីកំណែទម្រង់នយោបាយ។

គណបក្សប្រជាធិបតេយ្យសេរីរបស់លោកស្រី បានប្រឈមនឹងការត្រួតពិនិត្យ ពាក់ព័ន្ធនឹងបញ្ហានេះ ចាប់តាំងពីករណីនេះបានលេចឡើងនៅចុងឆ្នាំ២០២៣ ដែលថា ក្រុមមួយចំនួនរបស់គណបក្ស មិនបានរាយការណ៍ពីប្រាក់ចំណូលបានពីព្រឹត្តិការណ៍រៃអង្គាសថវិកា ដែលបង្កើតជាមូលនិធិកខ្វក់៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        27
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm